រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ប្រារព្វខួបអនុស្សាវរីយ៍​១៣៧ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ(សន្តិភាព ស្ថិរភាព មុខរបរ និងការងារ)

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ក្រុមការងារថ្នាក់ខេត្ត​ ​ប្រធានមន្ទីរជុំវិញខេត្ត​ ​កងកម្លាំងទាំងបី​ ​និងបងប្អូនកម្មករ​ជៀ​ជ័រកៅស៊ូវៀតណាម​ ​បានអញ្ជើញចូលរួម​ ​ខួបអនុ​ស្សា​រី​យ៍​​ ​នៃទិវាពលកម្មអន្តរជាតិ​ ​​ ​ឧសភា​ ​ឆ្នាំ​ ​ក្រោមប្រធានបទ​(​សន្តិភាព​ ​ស្ថិរភាព​ ​មុខរបរ​ ​និងការងារ​) ​ស្ថិតនៅភូមិថ្មសំលៀង​ ​ឃុំក្រយា​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​នៅព្រឹកថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ

លោក​ ​អៀង​ ​សុភាព​ ​ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ​ ​បានលើកឡើងពី​ វិ​ឯកជនមានការសហការគ្នាជាមួយស្ថាប័នរដ្ឋ​ ​បានល្អ​ ​ដោយចាត់ទុក​វិ​ឯកជនជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍ​ ​និងកំណើនសេដ្ឋកិច្ចជាតិ​ ​ពិសេសជាអ្នកជួយ​ ​បង្កើតការងារជូនប្រជាពលរដ្ឋយើង​ ឱ្យ​មានការងារធ្វើនិងចូលរួមលុបបំបាត់ភាពក្រីក្រ​ ​របស់ប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅ​ ​នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ​ជាការពិតសព្វថ្ងៃនេះសរបញ្ជាក់​ឱ្យ​ឃើញថា​ ​ព្រះរាជាណាចក្រកម្ពុជាយើង​ ​ពិតជាមានសុខសន្តិភាព​ ​និងបង្រួបបង្រួមជាតិពិតប្រាកដ​ ​ដោយមានបងប្អូនកម្មករ​ ​និយោជិត​ ​និងនិយោជកទាំងអស់មកចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ​ ​​ ​ឧសភា​ ​នាពេលនេះ

ពិធីសំណេះសំណាល​ ​និងសួរសុខទុក្ខជាមួយកម្មករកម្មការិនី​ ​នៅក្រុមហ៊ុនតានបៀកំពង់ធំអភិវឌ្ឍន៍កៅស៊ូ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានថ្លែងថាក្នុងដំណាក់កាលកសាងជាតិសម្តេច​តេជោ ​ហ៊ុន​ ​សែនបានដាក់ចេញនូវវិធានការជាច្រើនក្នុងកិច្ចធ្វើ​ឱ្យ​ប្រសើរឡើងនូវមនុស្ស​ ​ទឹក​ ​ផ្លូវ​ ​ភ្លើង​ ​រាជរដ្ឋាភិបាលបានកសាង​ ​ប្រទេសពីបាតដៃទទេ​ ​ដោយខិតខំស្តារកសាងឡើងវិញនូវ​ ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​រូប័ន្ត ​ដូចជា​ ​ផ្លូវថ្នល់​ ​ស្ពាន​ ​ផ្លូវអាកាសខ្វាត់ខ្វែង​ ​សំណង់អគារខ្ពស់​ ​ទំនប់​ ​ប្រឡាយ​ ​សាលារៀន​ ​មន្ទីរពេទ្យ​ ​ព្រះវិហារ​ ​រហូតទទួលបាននូវការអភិវឌ្ឍគ្រប់​វិ​័​​ ​ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ​ ​ទន្ទឹមនឹងនោះផងដែរ​ ​ប្រទេសកម្ពុជាបានដឹកនៃកិច្ចប្រជុំអាស៊ាន​ ​កិច្ចប្រជុំអន្តរសភា​ ​មានព្រឹត្តិការណ៍ចំនួនផងដែរនៅក្នុងឆ្នាំនេះ​ ​គឺការប្រកួតកីឡាអាស៊ាន​ហ្គេ​​ ​និងកីឡាប៉ារ៉ា​ហ្គេ​​ ​និងការបោះឆ្នោតតំណាងរាស្ត្រ​ ​អាណត្តិទី​ ​នៅថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​​ ​ខាងមុខនេះ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​សូមលើកទឹកចិត្តដល់លោកយាយ​ ​លោកតា​ ​ឳពុកម្ដាយ​ ​មីងមា​ ​បងប្អូន​ ​ត្រៀមលក្ខណៈទៅបោះឆ្នោតនៅថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ជាពិសេសត្រូវបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា​ ​ពីព្រោះមានគណបក្សប្រជាជនកម្ពុជាទេ​ ​ដែលជួយអាយុជីវិតប្រជាជនខ្មែរទាំងមូល​ ​និងតែងតែរួមសុខរួមទុក្ខជាមួយប្រជាជន​ ​និង​ ​រួមគ្នាគោរពច្បាប់ចរាចរផ្លូវគោក​ ​ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ​ ​ស្របតាមពាក្យស្លោករបស់សម្តេច​តេជោ ​ហ៊ុន​ ​សែន ​(​ថ្ងៃនេះ​ ​ថ្ងៃស្អែក​ ​សុំកុំ​ឱ្យ​មានគ្រោះថ្នាក់ចរាចរ​ ​និង​ ​ស្រវឹងកុំបើកបរ​ ​បើបើកបរកុំស្រវឹង​)​

Related Post