រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បន្តចុះដោះស្រាយ សំណូមពរបងប្អូន ប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ លើទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ក្នុងសហគមន៍នេសាទ ស្រុកកំពង់ស្វាយ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដឹកនាំក្រុមការងារ​ ​និងមន្ត្រីជំនាញ​ ​ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់​ ​និងអាស្រ័យផល​ ​ក្នុងសហគមន៍អភិវឌ្ឍន៍ស្ទឹងព្រៃប្រស់​ ​និងសហគមន៍ឧកញ៉ាមហាពពាយ​ ​និងបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ដើម្បីស្តាប់នូវទុក្ខកង្វល់​ ​ក៏ដូចជាសំណូមពរ​ស់​ពួកគាត់​ ​ដែលបានដាក់សំណើស្នើមករដ្ឋបាលខេត្តកំពង់ធំ​ ​ដើម្បីសុំកាត់ជ្វាដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់​ ​នៅស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ

លោក​ ​អ៊ុត​ ​វណ្ណារ៉ា​ ​អភិបាលស្រុកកំពង់ស្វាយ​ ​ឡើងធ្វើរបាយការណ៍សង្ខេបអំពីប្រវត្តិនៃការកកើតសហគមន៍នេសាទទាំងពីរនេះ​ ​មានផ្ទៃដីសរុប​ ​ចំនួន​ ​ហិចតា​ ​ក្នុងនោះប្រជាពលរដ្ឋ​ ​ចំនួន​ ​គ្រួសារ​ ​ស្នើសុំកាត់ជ្វាដីពីសហគមន៍ទាំងពីរ​ ​មានចំនួន​ ​​,​ហិចតា​ ​ហើយដីតំបន់ខាងលើពោពេញទៅដោយទឹកលិចនៅរដូវវស្សា​ ​ដូចនេះប្រជាពលរដ្ឋអាស្រ័យផលតាមអាកាសធាតុ​ ​និងតាមរដូវកាល

ក្នុងឱកាសនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានធ្វើការពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន​ ​មេភូមិ​ ​ប្រធានសហគមន៍ទាំងពីរ​ ​និងប្រជាពលរដ្ឋដែលបានអាស្រ័យនៅតំបន់នោះ​ ​ដើម្បីដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ​ ​ទាំង​ ​គ្រួសារ​ ​ស្នើសុំកាត់ជ្វាដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់​ ​ព្រោះបច្ចុប្បន្នពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្តទៀតថា​ ​អាជ្ញាធរខេត្ត​ ​តែងតែខិតខំក្នុងការដោះស្រាយនូវរាល់សំណូមពរ​ ​និងបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ​ ​តួយ៉ាងកន្លង​ ​មករាជរដ្ឋាភិបាលបានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ​ ​ទទួលបានយ៉ាងច្រើនរួចមកហើយក្នុងខេត្តកំពង់ធំយើងនេះ​ ​ដើម្បីឲ្យពួកគាត់ប្រើប្រាស់បានដោយស្របច្បាប់​ ​និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត

ទន្ទឹមនោះដែរ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានប្តេជ្ញាជំរុញការដោះស្រាយកិច្ចការនេះ​ ​អោយកាន់តែឆាប់រហ័ស​ ​ជាមួយអាជ្ញាធរមូលដ្ឋាន​ ​និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់​ ​ដែលមានសិទ្ធិសម្រេចកិច្ចការងារនេះ​ ​មិនទុកឲ្យប្រជាពលរដ្ឋនៅរងចាំបន្តទៀតនោះទេ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​សំណូមពរដល់ប្រជាពលរដ្ឋ​ ​សូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការ​ ​ការពារ​ ​ទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ​ ​អភិរក្សពូជត្រីក្នុងដែនសហគមន៍នេសាទ

Related Post