រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥១ ដើម្បីពិនិត្យពិភាក្សាកែលម្អខ្លឹមសាររបាយការណ៍ និងពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​បើកកិច្ចប្រជុំសាមញ្ញលើកទី​ ​អាណត្តិទី​ ​ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍​ ​និងកំណត់ហេតុប្រចាំខែ​ ​អោយមានភាពត្រឹមត្រូវ​ ​មានអត្ថន័យច្បាស់លាស់​ ​ព្រមទាំងពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក​ ​និងលើកឡើងអំពីបញ្ហាប្រឈមនានា​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឲ្យបានឆាប់រហ័ស​ ​និងទាន់ពេលវេលា

កិច្ចប្រជុំនេះ​ ​ប្រព្រឹត្តិទៅនៅថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដែលមានការអញ្ជើញចូលរួមពី​ ​ឯកឧត្តម​ ​លោកជំទាវគណៈអភិបាលខេត្ត​ ​លោកនាយក​ ​នាយករងរដ្ឋបាលខេត្ត​ ​ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត​ ​កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ ​និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ​ ​

ជាមួយគ្នានោះដែរ​ ​របៀបវារៈនៃកិច្ចប្រជុំនាពេលនេះ​ ​រួមមាន​ ​
​- ​ពិនិត្យ​ ​និងអនុម័ត​ ​កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី​ ​របស់ក្រុមប្រឹក្សាខេត្ត
​- ​ពិនិត្យ​ ​និងអនុម័ត​ ​របាយការណ៍ប្រចាំខែ​ ​សីហា​ ​ឆ្នាំ​ ​របស់រដ្ឋបាលខេត្ត
​- ​ពិនិត្យ​ ​និងអនុម័ត​ ​សេចក្តីព្រាង​ ​សេចក្ដីសម្រេចស្ដីពី​ ​ដំណើរការវេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ
​- ​ពិនិត្យ​ ​និងអនុម័ត​ ​គម្រោងចំណូល​ ​ចំណាយថវិកា​ ​របស់រដ្ឋបាលខេត្តកំពង់ធំ​ ​សម្រាប់ការគ្រប់គ្រងឆ្នាំ
​- ​បញ្ហាផ្សេងៗ

របៀបវារៈខាងលើនេះត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ​ ​និងពិភាក្សាយោបល់រួមគ្នារួចមក​ ​ដោយអនុម័តយល់ព្រមពីប្រធាន​ ​និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃ

Related Post