រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ញឹក បានខេង ដឹកនាំកិច្ចប្រជុំពង្រឹងការរៀបចំ​របាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត ដើម្បីពង្រឹង​ប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ញឹក​ ​បានខេង​ ​អភិបាលរងខេត្តកំពង់ធំ​ ​ដឹកនាំកិច្ចប្រជុំពង្រឹងការរៀបចំរបាយការណ៍ការងាររបស់រដ្ឋបាលខេត្ត​ ​ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរ​ ​នារសៀលថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​នៅសាលាខេត្តកំពង់ធំ

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម​ ​ញឹក​ ​បានខេង​ ​ថ្លែងថា​ ​ការជួបជុំគ្នាថ្ងៃនេះ​ ​គឺផ្សព្វផ្សាយអំពីការរៀបចំធ្វើរបាយការណ៍ទម្រង់ថ្មីរបស់មន្ទីរអង្គភាពជុំវិញខេត្ត​ ​ក្នុងការកត់ត្រានូវវឌ្ឍនភាព​ ​និងសមិទ្ធផលការងារដែលសម្រេចបាន​ ​បញ្ហាប្រឈម​ ​ដំណោះស្រាយ​ ​និងទិសដៅការងារសម្រាប់អនុវត្តបន្តក្នុង​ ​ក្របខ័ណ្ឌដែនសមត្ថកិច្ចរបស់ខ្លួន​ ​ស្របតាមមុខងារនិងតួនាទី​ ​ភារកិច្ចដែលច្បាប់​ ​និងលិខិត​ ​បទដ្ឋានគតិយុត្តនានាបានកំណត់

ឯកឧត្តម​ ​ញឹក​ ​បានខេងក្រើនរំលឹកដល់ស្ថាប័ន​ ​មន្ទីរអង្គភាព​ ​ក៏ដូចជាទីចាត់ការ​ ​ក្រោមចំណុះឲ្យរដ្ឋបាលខេត្ត​ ​សូមជួយផ្តល់របាយការណ៍ប្រចាំខែ​ ​របាយការណ៍ប្រចាំឆមាស​ ​និងរបាយការណ៍ប្រចាំឆ្នាំ​ ឱ្យ​បានទៀងទាត់​ ​និងសមស្របទៅតាមទម្រង់គំរូ​ ​ដូចបានភ្ជាប់នៅក្នុងឧប​ម្ព័ន្ធ ​និងតាមពេលវេលាដែល​ ​បានកំណត់​ ​ដើម្បីធានា​ឱ្យ​ការបូកសរុបរបាយការណ៍រដ្ឋបាលខេត្តប្រកបដោយគុណភាព​ ​និងប្រសិទ្ធភាព

Related Post