កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើដំណើររំលឹកការតស៊ូតាមចំណុចប្រវត្តិសាស្ត្រទាំង៧ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ដោយចាប់ផ្តើមពីចំណុចប្រវត្តិសាស្ត្រទី១ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់ចំណុចប្រវត្តិសាស្ត្រទី៧ នៅប្រទេសវៀតណាម ដូចខាងក្រោម៖
ចំណុចទី១៖ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ចំណុចទី២៖ ត្រង់ចំនុចដើមត្រយឹង ព្រំដែនកម្ពុជា-វៀតណាម។
ចំណុចទី៣៖កន្លែងលាក់អាវុធ ក្នុងស្រុកឡុកនិញ ខេត្តប៊ិញ ហ្វឿក ប្រទេសវៀតណាម !
ចំណុចទី៤៖ នៅភូមិចំការកៅស៊ូវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន
ចំណុចទី៥៖ ចម្ងាយ ៤គីឡូម៉ែត្រ ពីភូមិចំការកៅស៊ូ គឺភូមិឡាំងជីន។
ចំណុចទី៦៖ នៅស្រុកឡុកនិញ។
ចំណុចទី៧៖ សមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំងបួននាក់ដែលមកជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មាន សាជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។
ការធ្វើដំណើរនេះដែរមានគោលបំណងដូចជា៖
– បង្ហាញពីសច្ចធម៌ប្រវត្តិសាស្ត្រ
– ការលំបាកក្នុងការកសាងសន្តិភាព
– ការសង្គ្រោះជាតិពិតប្រាកដ គឺសង្គ្រោះជាតិពីភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ មិនមែនសង្គ្រោះជាតិដែលមានសន្តិភាពស្រេចទេ។
– ការប្តេជ្ញាក្នុងការថែរក្សាសន្តិភាព ដែលវីរ:ជន និង វរជនខ្មែរ ខិតខំដណ្តើមមក។