រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ ដើម្បីពិភាក្សារកបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ដៀប​ ​ពីរីសមាជិកក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​សុក​ ​ហៃ​ ​អភិបាលរងខេត្តកំពង់ធំ​ ​បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី​ ​របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​អាណត្តិទី​ ​ដើម្បីរកបញ្ហាប្រឈម​ ​ដំណោះស្រាយ​ ​និងសំណូមពរជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ ​ប្រកបដោយការជឿជាក់​ ​និងទំនុកចិត្តបំផុត

កម្មវិធីប្រជុំនេះក៏មានការអញ្ជើញចូលរួមពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​សមាជិកក្រុមប្រឹក្សាខេត្ត​ ​អភិបាលរងខេត្ត​ ​នាយករដ្ឋបាលខេត្ត​ ​កងកម្លាំងទាំងបី​ ​លោក​ ​លោកស្រី​ ​ប្រធាន​/​អនុប្រធានមន្ទីរជុំវិញខេត្ត​ ​នៅព្រឹកថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម​ ​ដៀប​ ​ពីរី​ ​សមាជិកក្រុមប្រឹក្សាខេត្ត​ ​បានលើកយករបៀបវារៈនៃកិច្ចប្រជុំ
មកបង្ហាញដល់អង្គប្រជុំរួមមាន
​.​ពិនិត្យ​ ​និងអនុម័ត​ ​កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី​ ​របស់ក្រុមប្រឹក្សាខេត្ត
​.​ពិនិត្យ​ ​និងអនុម័ត​ ​របាយការណ៍ប្រចាំខែ​ ​តុលា​ ​ឆ្នាំ​ ​របស់រដ្ឋបាលខេត្ត
​.​បញ្ហាផ្សេងៗ
ដើម្បីយកមកពិភាក្សារកបញ្ហាប្រឈម​ ​កែអក្ខរាវិរុទ្ធ​ ​និងខ្លឹមសារមួយចំនួននៅក្នុងរបាយការណ៍ប្រចាំខែតុលា​ ​ឆ្នាំ

ឯកឧត្តមប្រធានអង្គប្រជុំ​ ​បានបន្ថែមទៀតថា​ ​ក្រុមប្រឹក្សាខេត្តបានសហការជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត​ ​រៀបចំចុះបណ្តុះបណ្ដាលស្ដីពីនីតិវីធីលទ្ធកម្ម​ ​ការរៀបចំផែនការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក​/​ឃុំ​/​សង្កាត់​ ​និងការប្រើប្រាស់ថវិកាសេវាសង្គម​ ​ដល់សមាជិកក្រុមប្រឹក្សាស្រុក​ ​ក្រុមប្រឹក្សាឃុំ​ ​ក្នុងស្រុកប្រាសាទសំបូរ​ ​សណ្ដាន់​ ​ប្រាសាទបល្ល័ង្ក​ ​ស្ទោង​ ​បារាយណ៍​ ​តាំងគោក​ ​និងស្រុក​ន្ទុ​​ ​ជំនាញទាំងអស់នៅក្នុងមន្ទីរអង្គភាព​ ​យកចិត្តទុកដាក់បំផុតក្នុងការ​ម្អា​នៅបរិស្ថានក្នុងក្រុងស្ទឹងសែន​ឱ្យ​បានស្អាត​ ​ពិសេសព្រៃដែលដុះនូវការដងផ្លូវជាតិ​ ​ទាំងផ្លូវកៅស៊ូ​ ​ផ្លូវបេតុង​ ​និងផ្លូវលំចូលរួម​ម្អា​​ឱ្យ​ស្អាត​ ​ដើម្បីសោភ័ណភាពក្នុងក្រុងផងដែរ

ឯកឧត្តម​ ​សុក​ ​ហៃ​ ​អភិបាលរងខេត្តកំពង់ធំ​ ​បានលើកទឹកចិត្តដល់សមាជិកប្រឹក្សាខេត្ត​ ​និងលោក​ ​លោកស្រីប្រធានអនុប្រធានមន្ទីរទាំងអស់​ ​ដែលបានចូលរួមសហការគ្រប់សកម្មភាពដែលបានអភិវឌ្ឍនៅក្នុងខេត្តកំពង់ធំនេះ​ ​ដោយមានការទទួលខុសត្រូវ​ ​និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ​ពីបញ្ហាមួយចំនួនដែលកើតមានឡើងនៅក្នុងសហគមន៍

Related Post