រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ផ្អែកតាមប្រតិទិនរបស់ក្រុមប្រឹក្សាខេត្ត​ ​នាព្រឹកថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​រៀបចំកិច្ចប្រជុំសាមញ្ញលើកទី​ ​របស់ក្រុមប្រឹក្សាខេត្ត​ ​អាណត្តិទី​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ដៀប​ ​ពីរី​ ​សមាជិកក្រុមប្រឹក្សា​ ​និងឯកឧត្តម​ ញឹ​ ​បានខេង​ ​អភិបាលរងខេត្ត​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ

នៅក្នុងកិច្ចប្រជុំនេះលោក​ ​ម៉ាក់​ ​ប៊ុនហុងនាយករដ្ឋបាលសាលាខេត្ត​ ​បានរាយការណ៍អំពីអវត្តមានរបស់ក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត​ ​បន្ទាប់មកឯកឧត្តម​ ​ដៀប​ ​ពីរីមានមតិស្វាគមន៍បើកអង្គពិធីនៃកិច្ចប្រជុំ​ ​ដោយបានលើកយកនូវរបៀបវារៈចំនួន​ ​​ ​ដើម្បីដាក់ជូន​ ​អង្គពិធីធ្វើការពិនិត្យ​ ​និងអនុម័តដោយការលើកដៃ
រៀបវារៈនៃកិច្ចប្រជុំរួមមាន
​. ​ពិនិត្យ​ ​និងអនុម័ត​ ​កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី​ ​​ ​របស់ក្រុមប្រឹក្សាខេត្ត
​. ​ពិនិត្យ​ ​និងអនុម័ត​ ​របាយការណ៍ប្រចាំខែ​ ​ធ្នូ​ ​ឆ្នាំ​ ​របស់រដ្ឋបាលខេត្ត
​. ​ពិនិត្យ​ ​និងអនុម័ត​ ​របាយការណ៍ប្រចាំឆ្នាំ​ ​របស់រដ្ឋបាលខេត្ត
​. ​ពិនិត្យ​ ​និងអនុម័ត​ ​លើសេចក្តីព្រាងផែនការសកម្មភាព​ ​និងថវិកាប្រចាំឆ្នាំ​ ​របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​ ​និងកុមារ​ ​ខេត្តកំពង់ធំ
​. ​បញ្ហាផ្សេងៗ
បន្ទាប់ពីការពិនិត្យ​ ​និងអនុម័តនៃរបៀបវារៈកិច្ចប្រជុំរួចមក​ ​ឯកឧត្តម​ ​ដៀប​ ​ពីរី​ ​ស្នើដល់អាជ្ញាធរពាក់ព័ន្ធ​ ​រៀបចំសោភ័ណភាពក្នុងក្រុងស្ទឹងសែន​ ​ឲ្យមានរបៀបរៀបរយ​ ​មានសណ្តាប់ធ្នាប់ល្អ​ ​ការទុកដាក់សំរាម​ ​ការវិចខ្ចប់សំរាមបានត្រឹមត្រូវ​ ​ជាពិសេស​ ​នៅកន្លែងសាធារណៈ​ ​និងក្នុងផ្សារលក់ដូរជាដើម

លើសពីនេះ​ ​ឯកឧត្តម​ ​ដៀប​ ​ពីរីការពិភាក្សា​ ​និងការផ្តល់យោបល់នេះ​ ​ពិតបានជួយកែសម្រួលនូវខ្លឹមសារ​ ​និងអក្ខរាវិរុទ្ធបានល្អ​ ​ដើម្បីទុកជាឯកសារ​ម្រូ​ដល់អ្នកជំនាន់ក្រោយ​ ​ក្នុងសិក្សាស្រាវជ្រាវបន្តទៀត

ឯកឧត្តម​ ញឹ​​ ​បានខេង​ ​បានគាំទ្រនូវមតិយោបល់លើកឡើង​ ​និងអនុម័តរបស់ក្រុមប្រឹក្សាខេត្ត​ ​ព្រមទាំងបានជួយជំរុញដល់អាជ្ញាធរពាក់ព័ន្ធ​ ​ជាពិសេសរដ្ឋបាលក្រុងស្ទឹងសែន​ ​បន្តចុះពិនិត្យបន្ថែមនូវស្ថានភាពលក់ដូររបស់បងប្អូនអាជីវករក្នុងក្រុងស្ទឹងសែន​ ​រៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អ​ ​ដើម្បីលើក​ម្ពស់​សោភ័ណភាពក្រុងស្ទឹងសែនកាន់តែស្រស់ស្អាតបន្ថែមទៀត

Related Post