រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់​លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ​ ​បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​ ​ដើម្បីពិនិត្យ​ ​និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​-​​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

នៅក្នុងកិច្ចប្រជុំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​កិច្ចប្រជុំនៅថ្ងៃនេះ​ ​គឺជាការអនុវត្តតួនាទី​ ​និងការទទួលខុសត្រូវរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​ ​ដើម្បីពិនិត្យ​ ​និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​-​​ ​ឲ្យបានគ្រប់ជ្រុងជ្រោយមុនដាក់ឆ្លងក្រុមប្រឹក្សា​ ​ដើម្បីពិនិត្យ​ ​និងអនុម័ត

ឆ្លៀតក្នុងឧកាសនេះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានស្នើដល់ថ្នាក់ដឹកនាំស្ថាប័ន​ ​អង្គភាពជំនាញ​ ​និងមន្ត្រីជំនាញពាក់ព័ន្ធកិច្ចការងារនេះ​ ​ដែលជាអ្នកទទួលខុសត្រូវ​ ​សូមយកចិត្តទុកដាក់ពិនិត្យឡើងវិញ​ ​នូវភាពត្រឹមត្រូវនៃសេចក្តីព្រាងដែលបានផ្តល់ជូននាពេលនេះ​ ​ដើម្បីឲ្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ​​-​​ ​នឹងត្រូវបានពិនិត្យ​ ​កែសម្រួលកាន់តែល្អថែមទៀតប្រកបដោយការទទួលខុសត្រូវខ្ពស់

ឯកឧត្តម​ ​ងួន​ ​រតនៈបន្ថែមទៀតថា​ ​ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដែលបាននឹងកំពុងអនុវត្តរបស់រាជរដ្ឋាភិបាលនីតិកាលទីនៃរដ្ឋសភា​ ​បានកំណត់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី​ ​សម្រាប់អនុវត្ត​ ​ដោយផ្តោតលើបាវចនា​ ​គឺ​ ​កំណើន​ ​ការងារ​ ​សមធម៌​ ​ប្រសិទ្ធភាព​ ​និងចីរភាព​ ​ក្នុងនោះគន្លឹះអាទិភាព​ ​ដែលត្រូវអភិវឌ្ឍគឺ​ ​មនុស្ស​ ​ផ្លូវ​ ​ទឹក​ ​ភ្លើង​ ​និងបច្ចេកវិទ្យា​ ​ហើយដើម្បីសម្រេចបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី​ ​រាជរដ្ឋាភិបាលបានកំណត់គោលដៅយុទ្ធសា​ស្រ្ត​គឺ
​)* ​ធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់​% ​ប្រកបដោយភាពធន់នឹង​វិ​​ត្ត​នានា
​)* ​បង្កើតការងារឲ្យបានកាន់តែច្រើន​ ​ទាំងបរិមាណនិងគុណភាពជូនដល់ប្រជាពលរដ្ឋ​ ​ពិសេសយុវជន
​)* ​ម្រេចឲ្យបានគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង​% ​និងបន្តទាញទម្លាក់ឲ្យនៅក្នុងម្រឹតជាអប្បបរមា
​)* ​ពង្រឹងអភិបាលកិច្ច​ ​និងលើក​ម្ពស់​គុណភាពស្ថាប័ន​ ​ទាំងថ្នាក់ជាតិ​ ​និងថ្នាក់​ក្រោ​មេជាតិ​ ​និងធានាចីរភាពនៃការអភិវឌ្ឍសង្គម​-​សេដ្ឋកិច្ច
​)* ​ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

Related Post