រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែមិនា​ ​ឆ្នាំឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​ញឹក​ ​បានខេងអភិបាលរងខេត្ត​ ​តំណាងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី​ ​របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​អាណត្តិទី​ ​ព្រមទាំងមានការអញ្ជើញចូលរួម​ ​ពីសំណាក់ឯកឧត្តម​ ​លោកជំទាវ​ ​សមាជិកក្រុមប្រឹក្សាខេត្ត​ ​លោក​ ​លោកស្រី​ ​អាជ្ញាធរក្រុង​-​ស្រុក​ ​ថ្នាក់ដឹកនាំមន្ទីរ​-​អង្គភាព​ ​លោកនាយក​ ​នាយករងរដ្ឋបាល​ ​នាយក​-​នាយករងទីចាត់ការ​ ​អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

កិច្ចនេះប្រព្រឹត្តទៅ​ ​មានរបៀបវារៈនៃកិច្ចប្រជុំដូចខាងក្រោម
​- ​ពិនិត្យ​ ​និងអនុម័ត​ ​កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី​ ​​ ​របស់ក្រុមប្រឹក្សាខេត្ត
​- ​ពិនិត្យ​ ​និងអនុម័ត​ ​របាយការណ៍ប្រចាំខែ​ ​កុម្ភៈ​ ​ឆ្នាំ​ ​របស់រដ្ឋបាលខេត្ត
​- ​បញ្ហាផ្សេងៗ

ឯកឧត្តម​ ​ឈុន​ ​​ន់បានលើកទឹកចិត្តដល់ក្រុមការងារបូកសរុបរបាយការណ៍របស់រដ្ឋបាលខេត្ត​ ​ដែលបានខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនបានល្អប្រសើរ​ ​ព្រមទាំងបន្តពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត​ ​នូវខ្លឹមសារ​ ​អក្ខរាវិរុទ្ធ​ ​ទម្រង់អក្ខរាវិរុទ្ធ​ ​ឲ្យកាន់តែប្រសើរឡើង​ ​

ឯកឧត្តមបន្ថែមទៀតថា​ ​តាមរយៈកិច្ចប្រជុំនេះ​ ​បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អ​ ​ប្រកបដោយ​ ​ក្រមសីលធម៌វិជ្ជាជីវៈ​ ​ពីសំណាក់ឯកឧត្តម​ ​លោកជំទាវសមាជិក​ ​សមាជិកា​ ​លោក​ ​លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ​ ​ទាំងអស់បានបង្ហាញឲ្យឃើញថា​ ​ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី​ ​របស់ក្រុមប្រឹក្សាខេត្ត​ ​ប្រព្រឹត្តទៅតាមលំដាប់លំដោយ​ ​និង​ ​ទទួលបានលទ្ធផលល្អតាមការគ្រោងទុក

ឯកឧត្តម​ ​បន្តទៀតថា​ ​សមាជិកនៃកិច្ចប្រជុំ​ ​ក៏បានលើនូវករណីពាក់ព័ន្ធមួយចំនួន​ ​អំពីការអនុវត្តគោនយោបាយភូមិឃុំ​ ​សង្កាត់មានសុវត្ថិភាព​ ​បញ្ហាផ្លូវថ្នល់ក្នុងក្រុង​ ​ភ្លើងបំភ្លឺផ្លូវសាធារណៈ​ ​បញ្ហាកកស្ទះប្រព័ន្ធលូ​ ​ជាដើម​ ​មន្ត្រីជំនាញ​ ​មន្ទីរ​ ​អង្គភាពពាក់ព័ន្ធបានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំជាបន្តបន្ទាប់រួចមក​ ​ឯកឧត្តម​ ​ប្រធានក្រុមប្រឹក្សា​ ​បាន​ម្រុ​ដល់ថ្នាក់ដឹកនាំមន្ទីរ​ ​អង្គភាព​ ​អាជ្ញាធរក្រុង​ ​ស្រុក​ ​និងអង្គភាពចំណុះសាលាខេត្ត​ ​ត្រូវបង្កើនការយកចិត្តទុកដាក់​ ​ពង្រឹងការងារសន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈ​ ​បញ្ហាអនាម័យ​ ​បរិស្ថាន​ ​តាមក្រុង​ ​ស្រុក​ ​ការចូលរួមថែរក្សាសំអាតបរិស្ថាននៅជុំមន្ទីរអង្គភាព​ ​ជាពិសេស​ ​នៅតាម​ញ្ចើ​ផ្លូវសារធារ​ណៈ ​អនុវត្តឲ្យមានប្រ​សិទ្ឋិ​ភាព

ឯកឧត្តម​ ​ឈុន​ ​​ន់បានកោតសរសើ​ ​និងវាយតម្លៃខ្ពស់​ ​ដល់មន្ត្រីជំនាញដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើ​ ​ប្រកបដោយស្មារតីទទួលខុសត្រូវ​ ​ជាពិសេស​ ​ការរៀបចំផ្សារ​ ​មានសោ័ណ្ឌ​ភាពល្អ​ ​មានរបៀបរាបរយ​ ​ព្រមទាំងមានការទុកដាក់សំរាម​ ​ការប្រមូលសំរាម​ ​និងដឹកជញ្ជូនសំរាមក្នុងស្ទឹងសែន​ ​បានឆាប់រហ័ស​ ​និងទាន់ពេលវេលា

Related Post