រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសីសុំពរជ័យ ពីទេវតាឆ្នាំថ្មី

(​រដ្ឋបាលខេត្តកំពង់ធំ​): ​នារសៀលថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​ឯកឧត្តម​ ​ដៀប​ ​ពីរី​ ​សមាជិកក្រុមប្រឹក្សាខេត្ត​ ​ប្រធាន​-​អនុប្រធានមន្ទីរជុំវិញខេត្ត​ ​និងមន្ត្រីរាជការសាលាខេត្តទាំងអស់​ ​បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត​ ​ចម្រើនព្រះបរិត្ត​ ​ជំរុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់​ ​និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី​ ​ព្រះនាម​ ​មហារាទេវី​ ​បុត្រីទី​  ​ឆ្នាំរោង​ ​ឆស័ក​ ​​.​​ ​ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ​        

សូមបញ្ជាក់ផងដែរថា​ ​ជារៀងរាល់ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំតែងតែរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត​ ​ដើម្បីបួងសួងសូម​ឱ្យ​ទេវតាឆ្នាំថ្មីប្រោះព្រំ​ ​ប្រសិទ្ធពរជ័យ​ ​សិរីសួស្តី​ ​ជ័យមង្គលមហាប្រសើរ​ ​ជូនដល់មន្ត្រីរាជការ​ឱ្យ​មានសេចក្តីសុខ​ ​សេចក្តីចម្រើន​ ​ប្រាជ្ញាឈ្លាសវៃ​ ​ដើម្បីបន្តបំពេញតួនាទី​ ​ភារកិច្ចជូនរដ្ឋបាលខេត្ត​ឱ្យ​ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត​ ​ហើយនៅក្នុងរយៈពេលឆ្នាំកន្លងមកនេះ​ ​មន្ត្រីរាជការរដ្ឋបាលខេត្តកំពង់ធំ​ ​បានខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់​ ​ធ្វើ​ឱ្យ​រដ្ឋបាលខេត្តទាំងមូលទទួលបាននូវលទ្ធផលជោគជ័យជាច្រើន​ ​ពិសេសគឺមានភាពទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធ​ ​ពីមន្ត្រីទៅមន្ត្រី​ ​ក្នុងការអភិវឌ្ឍសមត្ថភាព​ ​និងជំនាញប្រកបដោយត្រឹមត្រូវ​ ​និងយុត្តិធម៌

Related Post