រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងរៀបចំព្រឹត្តិការណ៍សង្ក្រានកំពង់ធំ នាពេលខាងមុខនេះ

(​រដ្ឋបាលខេត្តកំពង់ធំ​) ​នៅថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​ប្រារព្ធពិធីបួងសួងដល់លោកតាអី​ ​និងលោកតាក្រហម​ ​​ ​និងរៀបចំពិធីក្រុងពាលី​ ​នៅបរិវេណវិទ្យាល័យកំពង់ធំ​ ​ដើម្បីបួងសួងសុំសេចក្តីសុខ​ ​សេចក្តីចម្រើន​ ​ក្នុងការរៀបចំព្រឹត្តិការណ៍​ង្ក្រា​កំពង់ធំ​ ​នាពេលខាងមុខនេះ​ ​ប្រព្រឹត្តិទៅដោយរលូន​ ​ក្រោមអធិបតីភាពឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​ដៀប​ ​ពីរីសមាជិកក្រុមប្រឹក្សាខេត្ត​ ​ដែលសល់តែមួយថ្ងៃប៉ុណ្ណោះ​ ​ទេវតាឆ្នាំថ្មីនឹងយាងចុះមកបន្តសង្ក្រាន្តថ្មី​ ​ឆ្នាំរោង​ ​ឆស័ក​ ​​.​.​ ​ត្រូវ​.​.​ ​តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ​ ​គឺបានបង្ហាញ​ ​អំពីវប្បធម៌​ ​ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ​ ​ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម

ការរៀបចំសង្ក្រាន្ដនេះ​ ​ក្នុងគោលបំណងផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋខ្មែរទូទៅ​ ​បានចូលរួមសប្បាយ​ ​និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ​តាមបណ្តាខេត្តនីមួយៗ​ ​ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ​ ​ជ្រកក្រោមដំបូលសន្តិភាពតែមួយ​ ​ក្រោមស្មារតីសុខដុម​ ​សប្បាយរីករាយ​ ​ហើយនៅក្នុងព្រឹត្តិការណ៍​ង្រ្កាន្ត​កំពង់ធំនេះ​ ​នឹងមានកម្មវិធីសប្បាយជាច្រើន​ ​ដែលមានទីតាំងនៅវិទ្យាល័យកំពង់ធំ​ ​សួនស្ទឹងសែន​ ​និងមានផ្សារាត្រីលើឆ្នេរខ្សាច់មាត់ស្ទឹងសែនថែមទៀតផង

Related Post