រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនប័ណ្ណកម្មសិទ្ឋិ២៣២២បណ្ណ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ នៅឃុំសណ្តាន់


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ឯកឧត្តម​ ​សរ​ ​សុវណ្ណរដ្ឋលេខា​ធិ​កាក្រសួងរៀបចំដែនដី​ ​នគររូបនីកម្ម​ ​សំណង់​ ​និងសុរិយោដី​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នៅព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​បានអញ្ជើញប្រគល់​វិញ្ញា​បនត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ​ចំនួន​ ​ប័ណ្ណ​.​​ណ្ណ ​ស្មើនិង​.​គ្រួសារ​ ​ជូនប្រជាពលរដ្ឋនៅភូមិជរ​ ​និងស្វាយ​ ​ឃុំសណ្តា​ន់ ​ស្រុកសណ្តា​ន់ ​ខេត្តកំពង់ធំ​ ​ដោយមានការចូលរួមពីមន្ត្រីជំនាញ​ ​និងប្រជាពលរដ្ឋជា​ច្រេី​គ្រួសារផងដែរ

លោក​ ​អ៊ឹម​ សុ​ឌីណា​ ​ប្រធានមន្ទីរដែនដី​ ​នគររូបនីកម្ម​ ​សំណង់​ ​និងសុរិយោដីខេត្តកំពង់ធំ​ ​បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ​ ​ត្រូវចូលរួមជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរ​ ​ក្នុងការវាស់វែង​ ​បំពេញទិន្នន័យ​ឱ្យ​បានគ្រប់គ្នា​ ​ចៀសវាងក្រុមការងារវាស់វែងរួច​ ​សល់ដីរបស់បងប្អូនដាក់ជាដីគ្មានទិន្នន័យ​ ​ពិសេសករណីមានទំនាស់​ ​រវាងអ្នកជា​ប់​ព្រំគួររួមគ្នាដោះស្រាយតាមវិធីសា​ស្រ្ត​ឈ្នះទាំងអស់គ្នា​ ​ដើម្បីយើងរស់នៅក្នុងភូមិ​ដ្ឋា​ប្រកបដោយភាពសុខដុមរម្យនា​ ​អាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមសហការ​ណ៍ឱ្យ​បានយ៉ាងសកម្ម​ ​ដើម្បីជួយដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខ​ណះ​ជាប្រព័ន្ធគ្រប់ភូមិ​ឱ្យ​បានដំណើរការកាន់តែឆាប់រហ័ស​ ​មួយវិញទៀតសូមបងប្អូន​ ​ដែលមានដីអំណោយ​ ​ទិញលក់​ ​ត្រូវបំពេញកា​ត្វ​កិច្ចបង់ពន្ធប្រថាប់ត្រា​ ​កំណត់ដែលមានក្នុងប្រកា​ស់​អន្តរក្រសួង

ថ្លែងក្នុងកម្មវិធីនេះឯកឧត្តម​ ​ងួន​ ​រតនៈបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី​ ​ដែលមានសម្តេច​ធិ​​តី ​ហ៊ុន​ ​ម៉ាណែនាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​បានប្រកាសអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី​ ​ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ​ ​ដើម្បី​កំណើ​ការងារ​ ​សមធម៌​ ​ប្រសិទ្ធភាព​ ​និងចីរភាព​ ​ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះគឺ​ ​មនុស្ស​ ​ផ្លូវ​ ​ទឹក​ ​ភ្លើង​ ​និងបច្ចេកវិទ្យា​ ​ជាពិសេសបច្ចេកវិទ្យាឌីជីថល​ ​ប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិ​ ​មានការពារដោយច្បាប់​ ​ធានាដោយរដ្ឋ​ ​ហើយប្រជាពលរដ្ឋអាច​​​យកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់គាត់

ឯកឧត្តម​ ​សរ​ ​សុវណ្ណមានប្រសាសន៍ថា​ ​ការចុះធ្វើ​វិញ្ញា​បនត្រសម្គាល់ម្ចាស់អចលនវត្ថុនេះមានការស្មុគស្មាញហើយមន្ត្រីជំនាញទាំងអស់ធ្វើការងារដោយប្រុងប្រយ័ត្ន​ ​ហ្មត់ចត់បំផុត​ ​ក្នុងការធ្វើ​ណ្ណ​កម្មសិទ្ធិចុះបញ្ជីដីធ្លី​ ​មានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ​ ​រហូតសម្រេចបានផ្តល់​វិញ្ញា​បនត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់ប្រើប្រាស់ដោយស្របច្បាប់​ ​និងមានប្រសិទ្ធក្នុងការប្រើប្រាស់​ឱ្យ​បានត្រឹមត្រូវ

ឯកឧត្តមរដ្ឋលេខា​ធិ​កាក្រសួងរៀបចំដែនដី​ ​នគររូបនីកម្ម​ ​សំណង់​ ​និងសុរិយោដី​ ​បន្តទៀតថា​ ​បញ្ហាដីធ្លីនេះជាបញ្ហាមួយដែលលំបាកស្មុគស្មាញដែលធ្វើ​ឱ្យ​ប្រជាពលរដ្ឋមួយចំនួនមានជម្លោះដីធ្លីរ៉ាំរ៉ៃ​ ​ដែលយន្តការនេះនៅតែបន្តដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ​ ​ដោយអនុវត្តតាម​ ​យុទ្ធសាស្ត្រឈ្នះឈ្នះ​ ​ហើយយន្តការនេះនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ដើម្បីប្រែក្លាយទៅជាតំបន់មួយជាតំបន់ដែលមានសន្តិភាពដីធ្លី​ ​ប័ណ្ណកម្មសិទ្ធិនេះផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ​ ​និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់​ ​និងបទដ្ឋានគតិយុត្តជាធរមាន​ ​ទើបអាចធ្វើប័ណ្ណកម្មសិទ្ធិនេះបាន​ ​ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី​ ​និងអ្នកកាន់កាប់ដីជាក់ស្តែង​ ​ប្រគល់ដោយមន្ទីររៀបចំដែនដី

គួរបញ្ជាក់ផងដែរថា​ ​ពិធីប្រគល់​វិញ្ញា​បនត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ​ចំនួន​ ​ប័ណ្ណ​.​​ណ្ណ ​ស្មើនិង​.​គ្រួសារ​ ​ជូនប្រជាពលរដ្ឋនៅភូមិជរមានចំនួនប័ណ្ណសរុប​.​​ណ្ណ ​និងភូមិស្វាយមានចំនួនប័ណ្ណសរុប​.​​ណ្ណ​ផងដែរ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post