រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចាន់មុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកតាំងគោក


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​នៅព្រឹកថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំលោកជំទាវបណ្ឌិត​ ​ពេជ​ ​ចាន់​មុន្នី ​ហ៊ុន​ ​ម៉ាណែ​ ​អនុប្រធានក្រុមប្រឹក្សា​ភិ​បាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច​តេជោ (​TYDA​) ​បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ​យុវជន​ ​និងអាជ្ញាធរដែនដី​ ​គ្រប់លំដាប់ថ្នាក់​ ​ចុះពិនិត្យ​ ​និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅភូមិគ្រើល​ ​ឃុំអណ្តូងពោធិ៍​ ​ស្រុកតាំងគោក​ ​ខេត្តកំពង់ធំ​ ​សរុបចំនួន​.​នាក់​ ​ស្មើនឹង​.​ករណី​ ​ស្ថិតនៅក្នុងបរិវេណសាលាអនុវិទ្យាល័យ​- ​បឋមសិក្សា​ ​ហ៊ុន​ ​សែន​ ​គ្រើលអណ្តូងពោធិ៍

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានមានប្រសាសន៍ថា​ ​កម្មវិធីពិនិត្យ​ ​និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះគឺជាលើកទី​ ​និងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់​ ​ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី​ ​ដែលដឹកនាំដោយសម្តេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​ក្នុងការលើក​ម្ពស់វិ​័​សុខាភិបាល​ ​ពិសេសសុខភាពសាធារណៈ​ ​ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំពិតមានសេចក្តីសប្បាយរីករាយ​ ​និងដឹងគុណយ៉ាងខ្លាំងចំពោះសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេច​ធិ​​តី ​និងលោកជំទាវបណ្ឌិត​ ​ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ​ ​ក្នុងរយៈពេលថ្ងៃនេះ​ ​បងប្អូនប្រជាពលរដ្ឋក្នុងស្រុកតាំងគោក​ ​នឹងទទួលបានសេវាពិនិត្យ​ ​និងព្យាបាលជំងឺ​ ​ដោយក្រុមគ្រូពេទ្យដែលមានបទពិសោធ​ ​និងជំនាញឯកទេសខ្ពស់ផងដែរ​ ​

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ​ ​លោកជំទាវបណ្ឌិត​ ​បានគូសបញ្ជាក់ថាសម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​និងសម្តេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែសម្តេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ​ ​និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ​ ​តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​ ​ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច​តេជោ ​បានចុះពិនិត្យនិងព្យាបាលជំងឺ​ ​ជូនប្រជាពលរដ្ឋនៅក្នុង​ ​ស្រុកតាំងគោក​ ​ខេត្តកំពង់ធំនេះ​ ​ដោយឥតគិតថ្លៃអ្វីទាំងអស់​ ​រួមមានជំងឺ​ ​ជំងឺទូទៅ​, ​ជំងឺមាត់ធ្មេញ​, ​ពិនិត្យ​អេកូ ​និងរោគ​ស្រ្តី, ​ជំងឺបេះដូង​, ​ពិនិត្យជំងឺភ្នែក​, ​វះកាត់តូច​, ​ជំងឺឫសដូងបាត​, ​ជំងឺសន្លាក់​, ​ជំងឺសើស្បែក​, ​ជំងឺត្រចៀក​ ​ច្រមុះ​ ​បំពង​, ​ថតកាំរស្មី​, ​ពិនិត្យឈាម​, ​និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ​ ​ប្រកបដោយបេះដូង​ ​ទឹកចិត្តមនុស្សធម៌​ ​និងស្នាមញញឹម​ ​ដែលសកម្មភាពនេះ​ ​បានបង្កើតឡើងអស់រយៈពេលឆ្នាំមកហើយ

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ​ ​និងព្យាបាលសុខភាពទាំងអស់​ ​បានសម្តែងក្តីសប្បាយរីករាយ​ ​និងថ្លែងអំណរគុណជាអនេក​ ​ចំពោះលោកជំទាវបណ្ឌិត​ ពេ​​ ​ចន្ទ​មុន្នី ​ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ​ ​ចុះមកពិនិត្យ​ ​និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ​ ​និងមិនមានការបង់ថ្លៃអ្វីទាំងអស់

សូមបញ្ជាក់ថា​ ​ក្រុមគ្រូពេទ្យ​ ​និងកម្លាំងស្ម័គ្រចិត្តនៃសមាគម​ (​TYDA​) ​ព្យាបាលជំ​ងែ​ទូទៅជូនប្រជាពលរដ្ឋដោយគិតថ្លៃ​ ​នាឱកាសនេះ​ ​សរុបមានចំនួន​.​នាក់​ ​ស្មើនឹង​ ​​ ​ករណី​ ​ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួននាក់​ ​រាល់ការចំណាយទាំងអស់​ ​ក្នុងសកម្មភាពនេះ​ ​គឺឧបត្ថម្ភដោយសម្តេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​និងលោកជំទាវបណ្ឌិត​ ពេ​​ ​ចន្ទ​មុន្នី ​ហ៊ុនម៉ាណែផ្ទាល់​ ​ក្រៅពីការពិនិត្យ​ ​និងព្យាបាលជំងឺ​ ​លោកជំទាវបណ្ឌិត​ ​បានចែកជូននៅកាបូប​ ​ស្ពាយ​ ​ទៅដល់សិស្សានុសិស្សមួយចំនួនទៀតផងដែរ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post