រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ការពារ ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយខែកន្លងមកនេះក្នុងការ​ ​គ្រប់គ្រង​ ​ការពារធនធានធម្មជាតិ​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ក្នុងកិច្ចប្រជុំនេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈបានថ្លែងនូវការកោតសរសើរ​ ​ចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី​ ​អាជ្ញាធរដែនដី​ ​និងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន​ ​ដែលមានការពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងផែនការ​ ​ប្រើប្រាស់កម្លាំងសរុប​ ​វិធានការសរុប​ ​ក្នុងការការពារទប់ស្កាត់​ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ ​នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំដោយទទួលបានលទ្ធផលល្អ​ ​គួរជាទី​មោ​​នៈ​

លើសពីនេះទៀត​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានប្រគល់ភារកិច្ចសំខាន់មួយចំនួន​ ​ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី​ ​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ ​និងមន្ត្រីស្ថាប័នជំនាញ​ ​ដែលមានការពាក់័ន្ឋ ​ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ ​នូវបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល​ ​ដោយត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាប​ ​និងត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ​ ​នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត

យោងតាមរបាយការណ៍កិច្ចប្រជុំ​ ​ស្ដីពីកិច្ចប្រតិបត្តិការ​ ​ក្នុងការប្រើប្រាស់កម្លាំងសរុប​ ​វិធានការសរុប​ ​រយៈពេលមួយខែបាន​ឱ្យ​ដឹងថា​ ​ទទួលបានលទ្ធផលជោគជ័យ​ ​គួរជាទី​មោ​​នៈ ​ដោយបានរកឃើញ​ ​និងរឹបអូសវត្ថុតាង​ ​ដែលជនល្មើសកាប់ទន្ទ្រានយកមករក្សាទុក​ ​និងបានចាប់ឃាត់ខ្លួនជនល្មើសមួយចំនួន​ ​ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងបញ្ជូនទៅតុលាការ​ ​ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post