រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ និងក្រុមកាងារខេត្តអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទព្រះខ័ណ្ឌ ភ្នំត្បែង និងវត្តដំបូកខ្មៅ(ហៅវត្តថ្មបីដុំ) នៅខេត្តព្រះវិហារ

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ​ ​សេចក្តីចម្រើន​ ​និងលើករាសីនៅលើទឹកដីខេត្តព្រះវិហារ​ ​ដើម្បី​ឱ្យ​ចៀសផុតពីជំងឺអាក្រក់ផ្សេងៗ​ ​ក្នុងការ​​​ដឹកនាំខេត្តកំពង់ធំ​ ឱ្យ​មានការរីកចម្រើនបន្តទៅមុខទៀត

ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ​ ​កងកម្លាំងទាំងបី​ ​និងមន្ត្រីសាលាខេត្ត​ ​បានអញ្ជើញចូលរួមក្នុងពិធីបួងសួងសុំ​ឱ្យ​រួចចាកផុតទុក្ខទាំងពួងនៅប្រាសាទចតុទិស​ ​ប្រាសាទដំរីស​ ​ប្រាសាទព្រះ័ណ្ឌ ​ស្ថិតនៅឃុំរណៈ​សិរ្យ ​ស្រុកសង្គមថ្មី​ ​និងពិធីបួងសួងនៅវត្តដំបូកខ្មៅ​(​ហៅវត្តថ្មបីដុំ​) ​ខេត្តព្រះវិហារ​ ​ដោយមានរយៈពេលថ្ងៃ​ ​ចាប់ពីថ្ងៃទី​-​​ ​ខែមិថុនា​ ​ឆ្នាំ

ក្នុងឱកាសនោះឯកឧត្តម​ ​ងួន​ ​រតនៈបានបញ្ជាក់ថាការបួងសួងមានគ្រប់ទីកន្លែង​ ​ហើយប្រជាពលរដ្ឋគ្រប់រូប​ ​អាចប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន​ ​ក្រោមម្លប់នៃសុខសន្តិភាព​ ​ក្រោមការ​​​ដឹកនាំសម្តេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​កត្តាសុខសន្តិភាពក៏បានក្លាយជាកត្តាជំរុញនូវល្បឿននៃការអភិវឌ្ឍផងដែរ​ ​តាមរយ​:​នៃការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា​ ​ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចេះរួមសាមគ្គីគ្នា​ ​ថែរក្សា​ ​និងអភិរក្សប្រាសាទបុរាណ​ ​ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ​ ​និងទុកសម្រាប់ជាការសិក្សាស្រាវជ្រាវដល់កូនចៅជំនាន់ក្រោយៗបន្តទៀត

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ជំនាន់​ ​បុព្វបុរសបានកសាងប្រាសាទតាមជួយបីបាច់ថែរក្សា​ ​និងប្រទានពរជ័យដល់ក្រុមការងារថ្នាក់ខេត្ត​ ​និងមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពង់ធំ​ ​សូម​ឱ្យ​ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នា​ ​សូម​ឱ្យ​ប្រទេសជាតិ​ ​រួចផុតពី​ ​ជំងឺដង្កាត់​ ​គ្រោះកាចចង្រៃ​ ​មានទឹកភ្លៀងគ្រប់គ្រាន់​ ​តាមរដូវកាល​ ​ទទួលបានទេសចរណ៍​ ​និងអ្នកវិនិយោគទុនកាន់តែកើនឡើង​ ​កសិផលទទួល​ ​បានទិន្នផលខ្ពស់​ ​ដើម្បីជាកត្តាចូលរួម​ ​ចំណែក​ ​ដល់កិច្ចអភិវឌ្ឍជាតិ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post