រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខបុណ្យសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ ក្នុងករណីលិចទូកដរ  នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ      

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​ព្រមទាំងក្រុមការងារថ្នាក់ខេត្ត​ ​នាំយកថវិកាសម្ដេច​តេជោ ​ហ៊ុន​ ​សែនចូលរួមរំលែកទុក្ខបុណ្យសពកុមារីឈ្មោះ​ ​អ៊ី​ ​សុភ័ក្រ​ ​ក្នុងករណីលិចទូកដ​  ​នៅស្ទឹងសែន​ ​ស្រុកប្រាសាទសំបូរ​ ​ខេត្តកំពង់ធំ​ ​ដែលមរណភាពក្នុងករណីលិចទូកដនៅកំពង់ចម្លងភូមិបឹងខ្វែក​ ​ឃុំ​ស្រើ​​ ​និងភូមិឈូកស្ទឹង​ ​ឃុំឈូក​ ​នៅរសៀលថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​      

ក្នុងឱកាសនោះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានចូលរួមសោកស្ដាយអាឡោះអាល័យចំពោះក្រុមគ្រួសារសព​ ​និងក្មួយដែលបាន​ជូ​ឧបទ្ទវហេតុលិចទូក​ ​កាលពីថ្ងៃទី​ ​ខែមិថុនាឆ្នាំកន្លងទៅថ្មីៗនេះ​ ​ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត​ ​ចំពោះការបាត់បង់សមាជិកគ្រួសារ​ ​និងសូមឧទ្ទិស​ឱ្យ​ដួងវិញ្ញាណ​ក្ខ័ន្ធ​សពកុមារីឈ្មោះ​ ​អ៊ី​ ​សុភ័ក្រ​ ​អាយុឆ្នាំ​ ​រៀនថ្នាក់ទី​ ​បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​       

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព​ ឱ្យ​ខំកាត់ចិត្តទប់អារម្មណ៍​ ​ហើយថែរក្សាសុខភាពអោយល្អរឹងមាំ​ ​សូម​ឱ្យ​ក្មួយជាសិស្សានុសិស្សទាំងអស់បន្តថែទាំសុខភាព​ ​ប្រឹងប្រែងសិក្សារៀនសូត្រ​ ​ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា​ ​ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក​ ​ដើម្បីកុំ​ឱ្យ​ជួបគ្រោះអកុសលបែបនេះទៀត​ ​ចំណែកអ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ​ ​ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់​ ​និងត្រូវពិនិត្យបច្ចេកទេសទូក​ឱ្យ​បានត្រឹមត្រូវ​ ​ដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរនៅលើទូកដរបស់ខ្លួន

សូមបញ្ជាក់ថា​ ​ឧបទ្ទវហេតុលិចទូកចម្លងនេះកើតឡើងនៅថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​វេលាម៉ោង​.​នាទីថ្ងៃត្រង់​ ​នៅកំពង់ចម្លងភូមិឈូកស្ទឹង​ ​ឃុំឈូក​ ​និងភូមិបឹងខ្វែក​ ​ឃុំ​ស្រើ​​ ​ស្រុកប្រាសាទសំបូរ​ ​ដោយមានសិស្សានុសិស្សអនុវិទ្យាល័យឈូក​ ​ចេញពីសាលារៀនធ្វើដំណើរទៅផ្ទះវិញ​ (​ត្រើយម្ខាងទៀតនៅឃុំ​ស្រើ​ស្រុកប្រាសាទសំបូរ​) ​បានលិចទូកបណ្តាល​ឱ្យ​រងគ្រោះសិស្សចំនួននាក់​ ​ស្រីនាក់​ ​និងម្ចាស់ទូកនាក់ជា​ស្រ្តី ​ក្នុងនោះជួយសង្គ្រោះបានចំនួននាក់​ ​ស្រីនាក់​ ​ហើយបានបាត់ជីវិតចំនួននាក់​ ​ភេទស្រី​       

ចំពោះប្រាក់ឧបត្ថម្ភដល់គ្រួសារសពមានដូចតទៅ​÷
​* ​សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​ប្រធានព្រឹទ្ធសភា​ ​ឧបត្ថម្ភថវិកា​ ​ចំនួន​ ​​.​​.​រៀល​ (​ម្ភៃលានរៀល​)​
​* ​ឯកឧត្តម​ ​​ង្សី ​វិស្សុត​ ​ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ ​និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ​ ​ឧបត្ថម្ភថវិកាចំនួន​.​​.​រៀល​(​មួយលានរៀល​)​
​* ​ឯកឧត្តមបណ្ឌិត​ ​ថោ​ ​ខុន​  ​អនុប្រធានចុះជួយខេត្តកំពង់ធំ​ ​ឧបត្ថម្ភថវិកាចំនួន​.​​.​រៀល​(​មួយលានរៀល​)​
​* ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​ព្រមទាំងសហការីឧបត្ថម្ភថវិកាចំនួន​ ​​.​​.​រៀល​(​មួយលាន​ ​សាមសិបប្រាំម៉ឺនរៀល​)​
​* ​លោកជំទាវ​ ​ជា​ ​សេរី​  ​អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឧបត្ថម្ភថវិកាចំនួន​.​​.​រៀល​(​ពីរលានរៀល​)​

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post