រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ទិវាអន្តរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនថ្ងៃទី២៦ ក្រោមប្រធានបទ “ត្រូវស្តាប់កូនចៅ និងយុវជន គឺជាជំហានដំបូង ដើម្បីជួយពួកគេឲ្យលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករផងដែរ  ។

ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបសភាពការណ៍ លទ្ធផលការងារប្រឆំាងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៦ និងឆមាសទី១ ឆ្នាំ២០១៧ ក្នុងថ្ងៃទិវាអន្តរជាតិ ប្រយុទ្ធប្រឆំាងគ្រឿងញៀន បានលើកឡើងថា ខេត្តកំពង់ធំរក្សាបានជាខេត្តមិនមានការផលិតគ្រឿងញៀន និងដំាដុះរុក្ខជាតិញៀន ប៉ុន្តែនៅមានសកម្មភាពនាំចូលគ្រឿងញៀនពីខេត្តកំពង់ចាម ខេត្តព្រះវិហារ និងរាជធានីភ្នំពេញ ហើយបទល្មើសគ្រឿងញៀននៅតាមបណ្តាក្រុងស្រុក មានការថយចុះផងដែរ ។

ឯកឧត្តម សុខ លូ បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងមានប្រសាសន៍សំណេះសំណាលលើកឡើងថា បញ្ហាគ្រឿងញៀន នៅតែជាបញ្ហាកើតឡើងដដែល ដូច្នេះសូមសមត្ថកិច្ចពាក់ព័ន្ធទំាងអស់ ក៏ដូចជាបងប្អូនឮប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវរួបរួមសាមគ្គីគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននេះ ខិតខំឲ្យអស់លទ្ធភាព និងគ្រប់រូបភាព ។ ក្នុងការផ្សព្វផ្សាយ អប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង ពីគ្រោះថ្នាក់នៃគ្រឿងញៀន នៅតាមសាលារៀន វត្តអារាម សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខារ៉ាអូខេ ក្លឹបរាត្រី ក្រុមហ៊ុន រោងចក្រ និងទីប្រជុំជន ជាពិសេសតាមរយៈ ភូមិ-ឃុំ មានសុវត្ថិភាព ត្រូវធ្វើការផ្សព្វផ្សាយទំាង៩ចំណុច ដល់មូលដ្ឋានដែលមានប្រជាជនរស់នៅឲ្យបានញឹកញាប់ និងឲ្យបានស៊ីជម្រៅចំគោលដៅ នៅតាមតំបន់ ដាច់ស្រយាលជាដើម ។ ចំពោះឪពុកម្តាយ បងប្អូន ដឹងថា កូនចៅ សាច់ញាតិរបស់ខ្លួន ញៀនគ្រឿងញៀនហើយនោះ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការអប់រំ និងបញ្ជូនទៅមណ្ឌលកែប្រែ ដើម្បីធ្វើការបន្សាបសារធាតុញៀន ។ ព្រោះថាការប្រើប្រាស់ គ្រឿងញៀនមិន ត្រឹមតែបង្កផលប៉ះពាល់ដល់ខ្លួនឯងប៉ុណ្ណោះទេ វាធ្វើឲ្យខូចសុខភាព បាត់បង់ប្រាក់កាស បាត់បង់ការសិក្សា បាត់បង់ការងារធ្វើ បង្កនូវផលប៉ះពាល់ដល់គ្រួសារ និងសហគមន៍ ដូចជាបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ បង្កអំពើហឹង្សា ប្រព្រឹត្តិអំពើចោរកម្ម លួច ឆក់ ប្លន់ និងអំពើឧក្រិដ្ឋកម្មផ្សេងៗទៀត។

ចុងបញ្ចប់ឯកឧត្តម សូមផ្តាំផ្ញើឲ្យមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធ មហាជន ពិសេសឪពុកម្តាយ អាណាព្យាបាល ចាប់ផ្តើមទទួលស្គាល់ការពិត និងសហការជាមួយ លោកគ្រូ អ្នកគ្រូ និងសមត្ថកិច្ច ក្នុងការអប់រំ តាមដាន និងរាយការណ៍អំពីប្រតិកម្មរបស់កូនចៅ ក្នុងការប្រើប្រាស់គ្រឿញៀនជូនសមត្ថកិច្ចឲ្យបាន ទាន់ពេលវេលា។

Related Post