រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ ក្រោមប្រធានបទ(រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន)

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ដៀប​ ​ពីរី​ ​ប្រធានក្រុមប្រឹក្សាខេត្ត​ ​ឯកឧត្តម​ ​ទូច​ ​សុខា​ ​អភិបាលរងខេត្ត​ ​តំណាងឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​ ​លោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត​ ​កងកម្លាំងទាំងបី​ ​មន្ត្រីរាជការ​ ​និងសិស្សានុសិស្សជាច្រើននាក់​ ​បានអញ្ជើញចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ​នៅថ្ងៃព្រឹកទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​នៅទីតាំងសួនស្ទឹងសែន​ ​ខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ត្រី​ ​ខេន​ ​ឈុន័​ស្នងការខេត្តកំពង់ធំ​ ​បានបង្ហាញអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ​ឆ្នាំ​ ​និងឆមាសទី​ ​ឆ្នាំ​ ​ដែលមានខ្លឹមសារមានដូចជា​÷ ​វិធានការអប់រំ​ : ​បានផ្សព្វផ្សាយអប់រំ​ ​ដើម្បីលើក​ម្ពស់​ការយល់ដឹង​ ​អំពីគ្រោះថ្នាក់​ ​នៃគ្រឿងញៀន​ ​ខ្លឹមសារអប់រំអំពីគ្រឿងញៀន​ ​និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ ​តាមគោលដៅងាយរងគ្រោះ​ ​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​ផ្ទះជួល​ ខា​រ៉ាអូខេ​ ​ក្រុមហ៊ុន​ ​រោងចក្រ​ ​សាលារៀន​ ​និងបញ្ជ្រាបតាមរយៈគោលនយោបាយភូមិ​-​ឃុំ​-​សង្កាត់​ ​មានសុវត្ថិភាពបានចំនួន​ ​​.​លើក​ ​មនុស្សចូលរួមសរុប​.​​ ​នាក់​ ​ស្រី​ ​​.​​ ​នាក់​ ​

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម​ ​ទូច​ ​សុខា​ ​បានលើកឡើងថា​ ​សន្តិភាព​ ​ស្ថេរភាពនយោបាយ​ ​សណ្ដាប់ធ្នាប់សាធារណៈ​ ​ជាកត្តាគន្លឹះដ៏សំខាន់​ ​ដែលផ្ដល់ភាពអនុគ្រោះ​ ​ដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ ​និង​វិ​័​ផ្សេងៗទៀត​ ឱ្យ​មានការរីកចម្រើន​ ​ស្របតាមកម្មវិធីនយោបាយ​ ​និងយុទ្ធសាស្ត្រ​ ​គ្រប់ដំណាក់កាល​ ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ​បន្តតាំងពីសម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​អតីតនាយករដ្ឋមន្ត្រី​ ​បច្ចុប្បន្ន​ ​ជាប្រធានព្រឹទ្ធសភានៃកម្ពុជា​ ​បន្តមដល់សម្ដេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន

ឯកឧត្តម​ ​ទូច​ ​សុខាបានគូសបញ្ជាក់ថា​ ​កន្លងមក​ ​រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនពាក់ព័ន្ធនឹងគោលនយោបាយភូមិ​-​ឃុំមានសុវត្ថិភាព​ ​ក្នុងនោះបានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាក្មេងទំនើង​ ​ការបើកបរល្មើសច្បាប់ចរាចរណ៍​ ​បង្ក្រាបបទល្មើសនានា​ ​ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ​ ​ជាពិសេសបញ្ហាគ្រឿងញៀន​ ​ជាគោលដៅ​ ​គឺបានអនុវត្ត​ឱ្យ​គ្រប់ភូមិទាំងអស់​ ​ក្លាយជាភូមិដែលគ្មានគ្រឿងញៀនផងដែរ

លើសពីនេះទៀតឯកឧត្តម​ ​ទូច​ ​សុខា​ ​បានក្រើនរំលឹកថា​ (​យើងត្រូវនិយាយថាទេចំពោះគ្រឿងញៀន​ ​គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង​ ​ក្រុមគ្រួសារ​ ​និងសង្គមជាតិទាំងមូល​)​​ ​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ​គ្រប់ស្រទាប់វ័យ​ ​គ្រប់មជ្ឈដ្ឋាន​ ​និងគ្រប់​វិ​័​​ ​ជាពិសេសសិស្សានុសិស្ស​ ​សូមបន្តអនុវត្តស្មារតីជាតិរបស់យើង​ ​គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម​ ​ដែលត្រូវចូលរួមដោះស្រាយ​ ​និងលុបបំបាត់ទាំងអស់គ្នា

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post