រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីបិទការប្រកួតកីឡាកម្មករនិយោជិតសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមឆ្នាំ២០២៤

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ការប្រកួតកីឡាកម្មករនិយោជិត​ម្ព័ន្ធ​ឧស្សាហកម្មកៅស៊ូវៀតណាម​ (​V​R​G​) ​ឆ្នាំ​ ​បានរៀបចំពិធីបិទជាផ្លូវការថ្ងៃទី​ ​ខែមិថុនា​ ​ក្រោមអធិបតីភាពឯកឧត្តម​ ​ជា​ ​វ៉ាន់ចាន់​ ​អភិបាលរងខេត្តកំពង់ធំ​ ​នៅក្រុមហ៊ុនចម្ការកៅស៊ូ​ ​ស៊ីស៊ី​ខេ​​ ​និងបៀកហៀ​ ​ដែលមានទីតាំងស្ថិតក្នុងឃុំពពក​ ​ស្រុកស្ទោង​  ​និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ​ ​អង្គភាពជំនាញពាក់ព័ន្ធ​ ​និងអាជ្ញាធរស្រុកស្ទោង​ ​និងស្រុកប្រាសាទបល្ល័ង្ក​ ​ភាគី​ម្ព័ន្ធ​កៅស៊ូវៀតណាមមានលោក​ ហ្វី​​ ​គីម​ញឹ​(​H​u​y​n​h​ K​im​ N​hut​) ​អគ្គនាយករង​ ​ជាប្រធានសហជីពកៅស៊ូវៀតណាម​ ​និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡា​ ​លោកឧកញ៉ា​ ​ឡេង​ ​​ទ្ធី ប្រធានការិយាល័យតំណាង​ម្ព័ន្ធ​កៅស៊ូវៀតណាមប្រចាំកម្ពុជា​ ​និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនចម្ការកៅស៊ូជាសមាជិកដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា​  

លោក​ ហ្វី​​ ​គីម​ញឹ​​ ​បានលើកឡើងថាការប្រកួតកីឡាកម្មករនិយោជិត​ម្ព័ន្ធ​ឧស្សាហកម្មកៅស៊ូវៀតណាមត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំម្ដង​ ​នៅបណ្ដាឆ្នាំមុនការប្រកួតបែបនេះរៀបចំឡើងនៅប្រទេសវៀតណាម​ ​ហើយឆ្នាំនេះជាលើកដំបូងដែលរៀបចំនៅប្រទេសកម្ពុជា​ ​ហើយបានជ្រើសរើសយកក្រុមហ៊ុនស៊ីស៊ី​ខេ​​ ​និងបៀហៀ​ ​ក្នុងខេត្តកំពង់ធំ​ ​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត​  ​លោកបានបញ្ជាក់ទៀតថាកម្មវិធីនេះត្រូវបានរៀបចំឡើងស្របពេលខួបអនុ​ស្សា​រី​យ៍​លើកទី​ ​នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា​ ​និងសាធាររដ្ឋសង្គមនិយមវៀតណាម​ (​​ ​មិថុនា​ ​​ – ​​ ​មិថុនា​ ​​)​

លោកបន្តថាការប្រកួតកីឡាកម្មករនិយោជិត​ម្ព័ន្ធ​ឧស្សាហកម្មកៅស៊ូវៀតណាមឆ្នាំ​ ​បានចាប់ផ្តើមពីថ្ងៃទី​ ​ដល់ថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​ដែលមានកីឡាករកីឡាការិនីប្រមាណ​ ​នាក់​ ​ក្នុងនោះកីឡាករកីឡាការិនីជាកម្មករនិយោជិតខ្មែរមានចំនួន​ ​នាក់​  ​មកពីក្រុមហ៊ុនកៅស៊ូចំនួន​ ​ក្រុមហ៊ុន​ ​ជាសមាជិករបស់​ម្ព័ន្ធ​ឧស្សាហកម្មកៅស៊ូវៀតណាមដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា​ ​ការប្រកួតមានចំនួន​ ​វិញ្ញាសា​ ​បាល់ទាត់​ ​បាល់ទះ​ ​វាយសី​ ​វាយកូនបាល់​ (តិ​នី​) ប៉េ​តង់​ ​និងទាញព្រ័ត្រ

ឯកឧត្តម​ ​ជា​ ​វ៉ាន់ចាន់​ ​បានកោតសរសើរ​ ​និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំការប្រកួត​ ​ក្រុមហ៊ុនម្ចាស់ផ្ទះ​ ​និងបណ្ដាក្រុមហ៊ុនទាំងអស់​ ​ដែលបានធ្វើឲ្យការប្រកួតនេះបិទបញ្ចា​ប់​ដោយជោគជ័យ​ ​និងប្រកបដោយអត្ថន័យឯកឧត្តមក៏បានផ្ដាំផ្ញើ​ ​និងណែនាំឲ្យបណ្ដាក្រុមហ៊ុនកៅស៊ូទាំងអស់បន្ដសកម្មភាពបែបនេះឲ្យបានផុសផុលបន្ថែមទៀតដើម្បីជាឱកាសឲ្យបងប្អូនកម្មករនិយោជិតបានបង្ហាញសមត្ថភាព​ ​ការប្រាស្រ័យទាក់ទងគ្នា​ ​ពង្រឹងសាមគ្គីភាព​ ​និងមិត្តភាព​ ​ព្រមជាមួយគ្នានេះបណ្ដាក្រុមហ៊ុនទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការលើក​ម្ពស់​ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតឲ្យកាន់តែល្អប្រសើរ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post