រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រឱ្យមានចំណេះ ជំនាញស្របទៅនឹងបរិបទនៃការវិវឌ្ឍសង្គម និងចូលរួមអភិវឌ្ឍប្រទេសជាតិ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន អភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​ធនធានមនុស្សគឺជាកត្តាសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ​ ​ហើយតួនាទីរបស់លោកគ្រូ​ ​អ្នកគ្រូ​ ​ពិតជាសំខាន់ណាស់​ ​ក្នុងការបណ្តុះបណ្តាលប្អូនសិស្សានុសិស្ស​ ​ដែលជាទំពាំងល្អដ៏រឹងមាំ​ ​និងជាសសរទ្រូងរបស់ប្រទេស​ ​ដើម្បីក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត

ប្រសាសន៍ដ៏មានអត្ថន័យនេះ​ ​លើកឡើងនៅក្នុងពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់ក្លោងទ្វារ​ ​និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា​-​អនុវិទ្យាល័យថ្នល់បែក​ ​ស្ថិតនៅភូមិថ្នល់បែក​ ​ឃុំត្រពាំងឫស្សី​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​នៅព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​ការពង្រឹង​វិ​័​អប់រំនេះ​ ​ទាមទារ​ឱ្យ​មានការយកចិត្តទុកដាក់ពីអ្នកអាណាព្យាបាល​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​និងសាម៉ីខ្លួន​ ​ក្នុងការតាំងចិត្តខិតខំរៀនសូត្រ​ ​ទន្ទឹមនោះ​ ​ឯកឧត្តមបានបន្តទៀតថា​ ​សូមប្អូនសិស្សានុសិស្ស​ ​ខិតខំរៀនសូត្រដើម្បីមានចេះដឹង​ ​រៀន​ឱ្យ​យល់អំពីទ្រឹស្តីហើយអនុវត្ត​ឱ្យ​បានត្រឹមត្រូវ​ ​និងរៀនធ្វើជាមនុស្សល្អ​ ​មានសីលធម៌ល្អ​ ​ជា​ម្រូ​គេ​ ​ទាំងការរស់នៅ​ ​ការសិក្សារៀនសូត្រ​ ​ដើម្បីចូលរួមចំណែកអភិ​ឌ្ឍ​ខេត្តកំពង់ធំ​ ​ក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនទៅមុខ

ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​បន្ថែមទៀតថា​ ​ប្រទេសជាតិមានការរីកចម្រើនទៅមុខ​ ​លុះត្រាតែប្រទេសជាតិមានធនធានមនុស្សល្អ​ ​ពោរពេញទៅដោយថាមពល​ ​ចំណេះដឹង​ ​ចំណេះធ្វើ​ ​មានសីលធម៌ល្អ​ ​មានទំនាក់ទំនងល្អ​ ​ដូច្នេះ​ ​សូមយើងទាំងអស់គ្នា​ ​រួមគ្នាគិត​ ​រួមគ្នាធ្វើ​ ​ដើម្បីអភិវឌ្ឍធនធានមនុស្ស​ ​និងអភិវឌ្ឍខេត្តកំពង់ធំ​ ឱ្យ​មានការរីកចម្រើន​ ​លើក​ម្ពស់​ជីវភាពប្រជាពលរដ្ឋបានកាន់ល្អប្រសើរថែមទៀត

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post