រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ ដើម្បីដាក់ចេញផែនការត្រៀមបង្ការ និងឆ្លើយតបទៅនឹងផលប៉ះពាល់នានា ដែលអាចកើតចេញពីជំនន់ទឹកភ្លៀងនៅរដូវវស្សា


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​នួន​ ​ផា័ត្នអភិបាល​ ​នៃគណៈអភិបាលខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំណែនាំដល់មន្ត្រីជំនាញធ្វើការសិក្សាអំពីស្ថានភាពភូមិសាស្ត្រទឹកក្នុងខេត្តកំពង់ធំ​ឱ្យ​បានច្បាស់លាស់​ ​ដើម្បីត្រៀមរៀបចំផែនការត្រៀមបង្ការ​ ​និងឆ្លើយតបទៅនឹងផលប៉ះពាល់នានា​ ​ដែលអាចកើតចេញពីជំនន់ទឹកភ្លៀងនៅរដូវវស្សា​ ​និងមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា​ ​នៅពេលជំនន់ទឹកភ្លៀង​ ​ប្រសាសន៍នេះ​ ​លើកឡើងនៅក្នុងកិច្ចប្រជុំការគ្រប់គ្រងគ្រោះមន្តរាយ​ណ៍​ក្នុងខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

នៅក្នុងអង្គប្រជុំ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​ថ្លែងថា​ ​ប្រទេសកម្ពុជាយើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងផ្ទួនៗគ្នាជាបន្តបន្ទាប់​ ​ធ្វើ​ឱ្យ​ទឹកស្ទឹងសែនកើនឡើងជា​កំហុ​​ ​បណ្តាល​ឱ្យ​មានគ្រោះមហន្តរាយដោយទឹកជំនន់កើតឡើងយ៉ាងរហ័ស​ ​និងធ្វើ​ឱ្យ​រងផល​ ​ប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន​ ​ឯកឧត្តម​ ​បន្ថែមទៀតថា​ ​ប្រការដែលគួរយកចិត្តទុកដាក់ជាសំខាន់នោះគឺ​ ​អាជ្ញាធរក្រុងស្រុក​ ​ត្រូវប្រកាស​ឱ្យ​ដឹងមុនជូនដល់ប្រជាពលរដ្ឋបានយល់ដឹង​ ​និងត្រៀមខ្លួនមុនពេលទឹកជំនន់មកដល់​ ​និងអាចជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយទទួលរងគ្រោះបានត្រៀមលក្ខណៈជម្លៀសទៅទីទួលសុវត្ថិភាពទាន់ពេលវេលា​ ​មានសុវត្ថិភាពល្អ

ឯកឧត្តម​ ​នួន​ ​ផា័ត្នបន្តទៀតថា​ ​យើងតាមការជូនដំណឹងរបស់មន្ទីរធនធានទឹក​ ​និងឧតុនិយមខេត្ត​ ​ពិនិត្យឃើញថា​ ​​ម្ពស់​ទឹកស្ទឹងសែន​ ​បានហក់ឡើងខ្ពស់​ ​លើសពីនេះទៀត​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ​ត្រូវយកចិត្តទុកដាក់តាមដានស្តាប់ព័ត៌មានតាមវិទ្យុ​ ​ទូរទស្សន៍​ ​សារតាមទូរស័ព្ទចល័ត​ ​ការអំពាវរបស់អាជ្ញាធរមូលដ្ឋាន​ ​និងការព្យាករណ៍អាកាសធាតុ​ ​ដើម្បីបានដឹងពីស្ថានភាពវិវឌ្ឍ​ន៍​របស់ទឹកជំនន់​ ​ព្រមទាំងបានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ​ ​ត្រូវត្រៀម​ម្ភារៈ ​គ្រឿងឧបភោគ​ ​បរិភោគ​ ​ថ្នាំពេទ្យ​ ​ហើយអាជ្ញាធរស្រុក​ ​ត្រូវរាយការណ៍មករដ្ឋបាលខេត្តជាប្រចាំ​ ​ដើម្បីយើងមានវិធានការជួយសង្គ្រោះពួកគាត់បានទាន់វេលា

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់​ ​និងនេសាទ​ ​ត្រូវសហការជាមួយអាជ្ញាធរស្រុក​ ​ធ្វើការវាយតម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ​ ​និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ​ ​ដែលទទួលរងការលិចដំណាំស្រូវនៅពេលនេះ​ ​ដើម្បីត្រៀមផែនការជួយដល់ប្រជាពលរដ្ឋក្នុងការដាំដុះស្តារឡើងវិញ​ ​នៅពេលទឹកស្រក

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post