រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោក ម៉ាក់ ប៊ុនហុង ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីនៃរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពង្រឹងរបៀបរបបការងារ តួនាទីភារកិច្ច ប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរច្រើនជាងមុន

(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីនៃរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពង្រឹងរបៀបរបបការងារប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរច្រើនជាងមុន។

មុននឹងចាប់ផ្ដើមលោក ម៉ាក់ ប៊ុនហុង បានអញ្ជើញថ្នាក់ដឹកនាំនាយកទីចាត់ការ ចំណុះឲ្យរដ្ឋបាលខេត្តកំពង់ធំ រាយការណ៍អំពីសមិទ្ធិផលការងារដែលសម្រេចបាន បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ លោក លោកស្រី នៃសាលាខេត្តកំពង់ធំ កន្លងមក តែងតែបានសហការក្នុងការអនុវត្តកិច្ចការរបស់យើងបានល្អប្រសើរច្រើនជាងមុន និងសូមបន្តអនុវត្តកិច្ចការងារឲ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានោះដែរ លោក ម៉ាក់ ប៊ុនហុង បានបន្តថា កិច្ចប្រជុំថ្ងៃនេះ ពិនិត្យជំរុញការអនុវនីតិវិធីការងាររដ្ឋបាលខេត្តបន្ថែមទៀត ដើម្បីឲ្យដំណើរការការងារកាន់តែមានភាពរលូន ឆាប់រហ័ស និងបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណា ការអភិវឌ្ឍន៍ការងារក្នុងក្របខណ្ឌរដ្ឋបាលខេត្ត កាន់តែល្អប្រសើរថែមទៀត ហើយអ្វីដែលសំខាន់ គឺយើងនឹងបន្តនិរន្តរភាពការងារប្រចាំថ្ងៃ ក៏ដូចជាបេសកកម្មរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលទើបចូលកាន់មុខតំណែង ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ និងបានល្អប្រសើរថែមទៀត។ លោកនាយករដ្ឋបាលសាលាខេត្តបន្តទៀតថា កិច្ចការងារដែលយើងបានអនុវត្តកន្លងមក មានការពេញចិត្ត និងទទួលបានការគាំទ្រពីរដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញ ក្នុងផ្តល់នូវសេវាបានឆាប់រហ័ស និងមានការទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយ លោក ម៉ាក់ ប៊ុនហុង បានណែនាំដល់មន្ត្រីនៃរដ្ឋបាលខេត្តកំពង់ធំទាំង បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ គោរពវិន័យការងារ អនុវត្តការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូន ពន្លឿនការអនុវត្តការងារឲ្យបានឆាប់រហ័ស និងពង្រឹងរបបរាយការណ៍ប្រចាំថ្ងៃតាមឋានានុក្រម ជាពិសេស សូមឲ្យមន្ត្រីទាំងអស់មានសីលធម៌ល្អ មានភាពរោះរាយ រាក់ទាក់ ទន់ភ្លន់ ប៉ន្តែម៉ឺងម៉ាត់។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post