រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម អភិបាលខេត្ត បន្តចុះត្រួតពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុក២នៃខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ស្របពេលជំនន់ទឹកភ្លៀងនៅមានសន្ទុះកើនឡើង​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​អភិបាល​ ​នៃគណអភិបាលខេត្តកំពង់ធំ​ ​នៅតែបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលស្ថានភាពតាមដងស្ទឹងសែន​ ​ដោយបង្ក​ឱ្យ​រងផលប៉ះពាល់ដល់ដំណាំផ្សេងៗ​ ​ព្រមទាំងគេហដ្ឋាន​, ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ជាច្រើនកន្លែង​ ​និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ​ ​គ្រួសារ​ ​ក្នុងភូមិរកាជួរ​ ​និងភូមិទឹកវិល​ ​ឃុំក្លែង​ ​ស្រុកសណ្ដាន់​ ​ខេត្តកំពង់ធំ

ក្នុងថ្ងៃដដែលនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានបន្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរជាបន្តទៀត

ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ​  ​ឯកឧត្តម​ ​អភិបាលខេត្ត​ ​ជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរងគ្រោះ​ ​ស្ដាប់នូវបញ្ហាប្រឈម​ ​និងអំពាវនាវនូវការណែនាំមួយចំនួន​ ​សូមមានការប្រុងប្រយ័ត្ន​ ​សុវត្ថិភាព​, ​សុខភាពផ្ទាល់ខ្លួន​ឱ្យ​បានល្អ​ ​ដើម្បីជៀសផុតពីការលង់ទឹក​ ​ឆ្លងចរន្តអគ្គិសនី​ ​ក៏ដូចជាការពារសត្វសិរពិសនានា​ ​កើតឡើងជាយថាហេតុ​ ​ជាពិសេស​ ​កុមារតូច​ ​និងមនុស្សចាស់​ ​ត្រូវថែរក្សាសុខភាពជាប្រចាំ​ ​មានអនាម័យក្នុងការរស់នៅបីប្រការគឺ​ (​ហូបស្អាត​ ​ផឹកស្អាត​ ​និងរស់នៅស្អាត​) ​ជៀសវាងពីការឆ្លងជំងឺផ្សេងៗ

ឆ្លៀតក្នុងឱកាសនោះ​ ​ឯកឧត្តម​ ​បាននាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ​ ​កាលពីម្សិលមិញថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ផងដែរ

គួរបញ្ជាក់ផងដែរថា​ ​​ម្ពស់​ទឹកតាមដងស្ទឹងសែននៅថ្ងៃនេះក្នុង​ស្ថា​នី​យ៍​ស្រុកសណ្ដាន់​ ​មាន​ម្ពស់ ​​.​ម៉ែត្រ​ ​ប្រកាសប្រុងប្រយ័ត្ន​ ​​.​ម៉ែត្រ​ ​និងស្ថានីយស្ទឹងសែន​ ​មាន​ម្ពស់​ទឹក​ ​​.​ម៉ែត្រ​ ​ប្រកាសប្រុងប្រយ័ត្ន​ ​​.​ម៉ែត្រ​ ​តាមការសន្និដ្ឋាន​ម្ពស់​ទឹករយៈពេលបីថ្ងៃខាងមុខ​ ​នឹងនៅបន្តកើនឡើងបន្ថែមទៀត​ ​ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post