រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បន្តចុះពិនិត្យមើលស្ថានភាពជំនន់ទឹកស្ទឹងសែន ដើម្បីដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនប្រជាពលរដ្ឋ ខណៈដីស្រែដែលកំពុងបង្កបង្កើនផលមួយចំនួន នៅតែកំពុងរងការគំរាមកំហែងពីទឹកជំនន់

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​អភិបាលខេត្តកំពង់ធំ​ ​នៅថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​បានបន្តដឹកនាំមន្ត្រីជំនាញ​ ​ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកស្ទឹងសែន​ ​ដើម្បីដោះស្រាយបញ្ហាប្រឈម​ ​ជូនបងប្អូនប្រជាពលរដ្ឋ​ ​​:​ដីស្រែដែលកំពុងបង្កបង្កើនផលមួយចំនួនរបស់ពួកគាត់​ ​នៅតែកំពុងរងការគំរាមកំហែង​ ​ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន​ ​និងស្រុកកំពង់ស្វាយ​ ​លើផ្ទៃដីប្រមាណជា​ ​ម៉ឺនហិចតា

នៅក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន បានបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញជាបន្ទាន់​ ​ព្រមទាំងមានវិធានការភ្លាម​ ​ដោយបានប្រើប្រាស់កងកម្លាំងសរុបទាំងបី​ ​រួមជាមួយ​អេ​ស្កា័​​ ​គ្រឿង​ ​លើកជាទំនប់ស្ទាក់ទឹក​ ​និងកន្លែងខ្លះត្រូវច្រកខ្សាច់ទប់ទឹក​ ​ដែលមានចម្ងាយប្រមាណជាង​ ​ពាន់ម៉ែត្រ​ ​ស្ថិតនៅតំបន់ប្រឡាយក្អែកពុល​ ​សង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​ដើម្បីជួយសង្គ្រោះស្រូវពីការជន់លិច

ជាមួយគ្នានោះដែរ​ ​ប្រជាពលរដ្ឋត្រេកអរ​ ​និងថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តកំពង់ធំ​ ​ជាពិសេស​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន អភិបាលខេត្តកំពង់ធំ​ ​បានចុះជួបគាត់​ ​និងដោះស្រាយបញ្ហាភ្លាម​ ​ជូនពួកគាត់​ ​ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ​ ​មកលើប្រជាពលរដ្ឋ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post