រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​នួន​ ​ផា័ត្ន អភិបាលខេត្តកំពង់ធំ​ ​បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​ដើម្បីស្តាប់នូវរបាយការណ៍​ឌ្ឍនៈ​ភាពរបស់ខេត្ត​ ​និងបញ្ហាមួយចំនួនដែលយើងត្រូវពិភាក្សាគ្នា​ ​ដូចមាននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ថ្លែងនៅក្នុងកិច្ចប្រជុំ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​មានប្រសាសន៍លើកឡើងថា​ ​នៅចំពោះមុខ​ ​ខេត្តកំពង់ធំ​ ​បានទទួលការគំរាមកំហែងពីទឹកជំនន់​ ​ដែលបង្ក​ឱ្យ​មានផលប៉ះពាល់ដល់នៅ​ដ្ឋា​ប្រជាពលរដ្ឋ​ ​ហេ​ដ្ឋា​រចនា​ម្ព័​​ ​ជាពិសេស​ ​ដំណាំស្រូវប្រាំងប៉ែកខាងក្រោម​ ​នៅក្រុងស្ទឹងសែន​ ​និងស្រុកកំពង់ស្វាយ​ ​ដែលកំពុងប្រមូលផល​ ​ត្រូវបានទឹកជន់លិចក្នុងរយៈពេលជិតមួយ​ប្តាហ៍​កន្លងមកនេះ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានថ្លែង​អំ​គុណ​ ​ដល់កងកម្លាំងទាំងបី​ ​ដែលបានជួយថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់​ ​ការពារថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ​ ​និងថ្នាក់ក្រោមជាតិ​ ​ក្នុងបេសកកម្មចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ជាពិសេស​ ​ការអន្តរាគមន៍ជួយលើកទំនប់ស្ទាក់ទឹកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​ ​រួមជាមួយគ្រឿងចក្រចំនួន​ ​គ្រឿងថែមទៀត​ ​ទោះបីយើងមិនបានទប់ទឹកជាប់បានទាំងស្រុងក៏ពិតមែន​ ​យើងអាចកាត់បន្ថយការលិចលង់ស្រូវរបស់ពួកគាត់បានមួយ​ម្រិ​​ ​ខណៈពេលនេះ​ ​ប្រជាពលរដ្ឋកំពុងមមាញឹកប្រមូលផលច្រូតកាត់បានមួយចំនួនធំផងដែរ

លើសពីនេះទៀត​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្នមានប្រសាសន៍បន្ថែមទៀតថា​ ​កន្លងមក​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​បានចេញនូវសេចក្តីជូនដំណឹង​ ​ស្តីពីការរៀបចំសណ្តាប់ធ្នាប់​ ​របៀបរៀបរយស្លាកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលស្រាបៀរ​ ​និងគ្រឿងស្រវឹងគ្រប់ប្រភេទ​ ​ការត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ​បញ្ហាគ្រឿងញៀន​ ​បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ​ ​បញ្ហាក្មេងទំនើង​ ​នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ដូច្នេះ​ ​សូមអាជ្ញាធរមូលដ្ឋាន​ ​បន្តអនុវត្តនូវសេចក្តីជូនដំណឹងនេះ​ឱ្យ​មានប្រសិទ្ធិភាពខ្ពស់​ ​

ចុងក្រោយ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន  ​បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក​ ​បន្តដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពឲ្យបានទៀតទាត់​ ​ដើម្បីពង្រឹងការងារសន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈ​ ​ជូនប្រជាពលរដ្ឋ​ឱ្យ​បានល្អប្រសើរ​ ​ជាពិសេស​  ​អាជ្ញាធរមូលដ្ឋាន​ ​ត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ​ ​ដើម្បីស្តាប់ទុក្ខកង្វល់​ ​ក៏ដូចជាសំណូមពររបស់ពួកគាត់​ ​ស្វែងរកដំណោះស្រាយបញ្ហាជូនពួកគាត់​ឱ្យ​បានទាន់ពេលវេលា

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post