(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ដើម្បីស្វែងរកនូវចំនុចខ្វះខាត ការកែសម្អអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ សម្រាប់ទុកជាឯកសារគម្រូសម្រាប់អ្នកជំនាន់ក្រោយ។
កម្មវិធីប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានលើកយករបៀបវារៈនៃកិច្ចប្រជុំមកបង្ហាញដល់អង្គប្រជុំរួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០២ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
៤- ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ
៥- ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស នៅក្នុងក្រុមប្រឹក្សាខេត្តកំពង់ធំ
៦- ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត
៧- ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការលទ្ធកម្ម នៅក្នុងក្រុមប្រឹក្សាខេត្តកំពង់ធំ
៨- បញ្ហាផ្សេងៗ
របៀបវារៈទាំងបីខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន