រដ្ឋបាលខេត្តកំពង់ធំ

SEARCH

គណៈបញ្ជាការឯកភាពខេត្តកំពង់ធំប្តេជ្ញា រួមគ្នាអនុវត្តតាមគោលការណ៍ដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​អភិបាល​ ​នៃគណៈអភិបាលខេត្តកំពង់ធំ​ ​និង​ ​ឯកឧត្តមនាយឧត្តមសេនីយ៍​ ​ជួន​ ​សុវណ្ណរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ​ប្រធានក្រុមការងារពិសេស​ ​តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី​ ​បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម​ ​នៅក្នុងមូលដ្ឋានរបស់ខ្លួន​ឱ្យ​មានប្រសិទ្ធភាពខ្ពស់

កិច្ចប្រជុំនេះ​ ​ត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ​ ​ក្នុងគោលដៅដើម្បីធានា​ឱ្យ​ការអនុវត្តបទបញ្ជារបស់​ ​សម្តេច​ធិ​​តី​នាយករដ្ឋមន្ត្រី​ ​លើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម​ ​នៅក្នុងមូលដ្ឋានរបស់ខ្លួន​ឱ្យ​មានប្រសិទ្ធភាពខ្ពស់​ ​ដែលការងារទាំងនោះរួមមាន​ ​ការបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ​, ​ការទប់ស្កាត់ក្មេងទំនើង​, ​ការពង្រឹងសុវត្ថិភាពចរាចរណ៍​ ​និងការធានាបានសន្តិសុខ​ ​សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post