រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម នួន ផារ័ត្ន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីបរិស្ថានខេត្តកំពង់ធំ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារបរិស្ថាន ដែលជាឧត្តមប្រយោជន៍មួយរបស់ខេត្ត ក៏ដូចជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ប្រកបដោយភាពបៃតង ស្រស់បំព្រង ស្របប្រធានបទ (កម្ពុជាស្អាត ខ្មែរធ្វើបាន) និងបង្កើនការដាំដុះកូនឈើ លើដីដែលបានដកហូតពីការរំលោភបំពានរបស់ជនខិលខូចមួយចំនួន ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់ប្រធានមន្ទីរបរិស្ថាន និងអ្នកចូលរួមទាំងអស់ ត្រូវពង្រឹងវិន័យការងារឱ្យបានល្អ ជាពិសេសរួមគ្នាទប់ស្កាត់ការពារធនធានធម្មជាតិ (តំបន់វាលលើ) តាមយុទ្ធសាស្ត្របញ្ជាកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាព។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post