រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចាត់តាំងអភិបាលរងខេត្តមួយរូប ឱ្យប្រចាំការដឹកនាំប្រតិបត្តិការផ្ទាល់នៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ : ឯកឧត្តមអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ សូមអំពាវនាវសារជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋគោរព និងចូលរួមសហការអនុវត្ត ដើម្បីរក្សាការពារធនធានជលផលយើង។ នៅក្នុងការងារនេះ ឯកឧត្តមអភិបាលខេត្តបានចាត់តាំងឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត ឱ្យប្រចាំការដឹកនាំប្រតិបត្តិការផ្ទាល់នៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលក៏ទទួលបានព័ត៌មានមួយចំនួនពីអ្នកសារព័ត៌មាន ព្រមទាំងបានបញ្ជូនបន្តទៅគាត់ ដើម្បីមានវិធានការបន្តផងដែរ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post