ព្រឹកថ្ងៃទី៣០/០៦/២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ស្តីពីការអនុវត្តក្របខ័ណ្ឌយុទ្ទសាស្រ្តគណនេយ្យភាពសង្គម និងផែនការសកម្មភាពនិងថវិកាផអ៣ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្ត ។ សមាសភាពចូលរួមមាន នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៥ តំណាងមណ្ឌលធនធានមនុស្សខេត្ត មន្ទីរសុខាភិបាល មន្ទីរអប់រំ មន្ទីរកិច្ចការនារី មន្ទីរផែនការ មន្ត្រីសាលាខេត្តទទួលបន្ទុកការងារ ផអ៣ អភិបាលរងក្រុងស្រុក នាយករដ្ឋបាលក្រុងស្រុក មន្ត្រីបង្គោលគណនេយ្យភាពសង្គមក្រុងស្រុក ប្រធានការិយាល័យអប់រំស្រុក ប្រធានការិយាល័យស្រុកប្រតិបត្តិ ទីប្រឹក្សាផអ៣ ទាំងថ្នាក់ខេត្តនិងក្រុងស្រុក សរុប ៥៦នាក់ ស្រី១៥នាក់ ។
របៀបវារៈ
- របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនិងថវិកាផអ៣ និងបញ្ហាប្រឈម របស់ភ្នាក់ងារអនុវត្ត (មន្ទីរ ក្រុងស្រុក និងទីចាត់ការនានា) ប្រចាំឆមាសទី១
- វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងបញ្ហាប្រឈមក្នុងស្រុកគោលដៅទាំង៦
- ការពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមដែលបានជួបប្រទះ
- ការងារផ្សេងៗ
- ការរៀបចំកម្មវិធីវិនិយោគខេត្ត ក្រុងស្រុក និងឃុំសង្កាត់
- ការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធតាមដាននិងវាយតម្លៃផ្ទៃក្នុងក្រុងស្រុក (DMK M&E system)
- ការគាំទ្រដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ របស់ក្រុងស្រុក