រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម​ នួន​ ផារ័ត្ន​ ជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)៖​ នារសៀលថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៤​ ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ​ អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ នៃមន្ទីរអប់រំ​ យុវជន​ និងកីឡាខេត្តកំពង់ធំ​ ដេីម្បីសួរសុខទុក្ខ​ និងផ្តាំផ្ញេីរនូវការងារមួយចំនួន ដេីម្បីឱ្យវិស័យអប់រំនៅក្នុងខេត្តកំពង់ធំ កាន់តែរីកចម្រេីន។

ឯកឧត្តម​ នួន​ ផារ័ត្ន ​ ថ្លែងថា វិស័យអប់រំ​ គឺជាវិស័យគន្លឹះសំខាន់មួយដែលស្ថិតនៅក្នុងយុទ្ធសាស្រ្ត បញ្ចកោណ អាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជារក្សាបាននូវសន្តិភាព​ ស្ថេរភាពសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យ​ ជាពិសេសការពង្រឹងលេីវិស័យអប់រំឱ្យកាន់តែមានភាពរីកចម្រេីនឡេីង។ ​ការបណ្តុះបណ្តាលធនធានមនុស្សគឺជាការវិនិយោគសម្រាប់រយះពេលមធ្យម​ និងយូរអង្វែង ដែលដេីរតួ​យ៉ាងសំខាន់នៅក្នុងប្រទេសនីមួយៗ​ ដេីម្បីបណ្តុះបណ្តាលនូវធនធានមនុស្សជំនាន់ក្រោយឱ្យមានការយល់ដឹង​ និងអភិវឌ្ឍបន្ថែមលេីបច្ចេកវិជ្ជាដែលពិភពលោកកំពុងតែជឿនលឿនក្នុងពេលបច្ចុប្បន្ន។

ឯកឧត្តមបានបន្តទៀតថា​ សម្តេចមហាបវរធិបតី​ យកចិត្តទុកដាក់ផ្តល់នូវគុណតម្លៃ ក្នុងការប្រឹងប្រែងអភិវឌ្ឍន៍លេីវិស័យអប់រំយ៉ាងខ្លាំង ដេីម្បីឱ្យសង្គមជាតិ ទទួលបាន ធនធានមនុស្សក្នុងប្រទេសកាន់តែច្រេីន​ឡេីងបន្ថែមទៀត។​ ដូចច្នេះ​ ឯកឧត្តម សង្ឃឹមថាលោកគ្រូ​ អ្នកគ្រូ​ និងមន្ត្រីរាជការ នៃមន្ទីរ​អប់រំ យុវជន​ និង​កីឡាទាំងអស់​ សហការគ្នា​ រួបរួមគ្នាដេីម្បីធ្វើឱ្យវិស័យអប់រំនៅក្នុងខេត្តកំពង់ធំយេីងកាន់តែរីកចម្រេីនបន្ថែមទៀត។

លោក​ តាន់​ ប៊ុន​ ហុង​ ប្រធានមន្ទីរអប់រំ​ យុវជន​ និង​កីឡា អាននូវរបាយការណ៍ស្វាគមន៍​ និងនិងលើកឡើងអំពីវឌ្ឍនភាពការងាររបស់មន្ទីរអប់រំ ក្នុងការបង្កើតក្រុមប្រឹក្សាកុមារ និងយុវជន, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ដើម្បីចូលរួមបម្រើដល់ការងារសង្គម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, សុខភាពអនាម័យ ការផ្សព្វផ្សាយ ការលើកកម្ពស់សុខភាព, សុវត្ថិភាពចំណីអាហារ និងការបង្ការជំងឺនានា នៅគ្រប់គ្រឹះស្ថានសិក្សា។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post