រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកំពង់ស្វាយ

(រដ្ឋបាលខេត្តកំពង់ធំ): រដ្ឋបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅសាលាស្រុកកំពង់ស្វាយ ។

ឯកឧត្តម ដៀប ពីរី ថ្លែងថា វេទិកាសាធារណៈនេះ គឺជាឱកាសផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុក ឲ្យបានជួបប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលស្រុក ជាមួយនឹងប្រជាពលរដ្ឋក្នុងឃុំ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ព្រមទាំងវិស័យឯកជន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំណួរ សំណូមពរ ឬមតិយោបល់ផ្ទាល់ខ្លួន អំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍខេត្តកំពង់ធំយើង ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ។

បន្ទាប់ពីទទួលបាន សំណួរនិងសំណូមពរសរសេរលាយល៍ជាអក្សរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ រួមជាមួយនឹងមន្ត្រីជំនាញ បានធ្វើការស្រាយបំភ្លឺនូវសំណួរ និងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ។ ហើយរាល់បញ្ហាអាទិភាព និងការផ្តល់មតិយោបល់ទាំងអស់ខាងលើនេះរដ្ឋបាលខេត្ត និងពិចារណាដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់ខ្លួន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា: សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ឆ្នាំ២០២៤ ផ្ដោតសំខាន់ទៅលើប្រធានបទ ចំនួន ៤ រួមមាន:
១ – ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព
២-ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
៣-ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ
៤-ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម
៥-បញ្ហាផ្សេងៗ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post