រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំជាមួយចៅសង្កាត់ អភិបាលក្រុងស្ទឹងសែន និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីធ្លីរបស់ក្រុងស្ទឹងសែន

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំជាមួយចៅសង្កាត់ អភិបាលក្រុងស្ទឹងសែន និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីធ្លីរបស់ក្រុងស្ទឹងសែន នៅសាលប្រជុំសាលាខេត្ត។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា «អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ត្រូវតែស្វែងយល់ឱ្យបានច្បាស់ អំពីប្លង់គោលប្រើប្រាស់ដីធ្លីរបស់មូលដ្ឋានខ្លួន ដើម្បីអាចចូលរួមសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់មូលដ្ឋានខ្លួនប្រកបដោយប្រសិទ្ធភាព»។

ឯកឧត្តមបានបន្ថែមទៀតថា ដោយសារកំណើនប្រជាពលរដ្ឋ កំណើននៃការប្រើប្រាស់ ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ យើងត្រូវមានយន្តការដឹកនាំ ការគ្រប់គ្រង និងការកសាងផែនការរៀបចំដែនដីខេត្ត និងការកសាងប្លង់គោលប្រើប្រាស់ដីក្រុង ឱ្យមានរបៀបរៀបរយ។ ហើយការងារនេះ តម្រូវឲ្យមានការឯកភាពគ្នា និងមានការប្តេជ្ញាចិត្តពី គ្រប់ស្ថាប័ន ប្រជាពលរដ្ឋ និងអ្នកទទួលផលប្រយោជន៍ផ្សេងៗ សំដៅធានាបាន នូវជំនឿទុកចិត្ត ការទទួលខុសត្រូវរួមគ្នា មានតម្លាភាព និងមានប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការអភិវឌ្ឍដីធ្លី និងធនធានធម្មជាតិឲ្យមានចីរភាព ចំសក្តានុពល តាមរយៈការផ្តល់សេវាកម្មផ្សេងៗ ខាងសេដ្ឋកិច្ច សង្គម ការកំសាន្ត និងទេសចរណ៍ជាដើម។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post