រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីប្រកាសចូលកាន់មុខតំណែង លោក វង់ ឡូ ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក វង់ ឡូ ជាប្រធានថ្មីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការសាទរ លោក វង់ ឡូ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម នាពេលនេះ នឹងសង្ឃឹមជឿជាក់ថា លោកប្រធានមន្ទីរ បន្តបេសកកម្មដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ក្នុងការគ្រប់គ្រង និងរៀបចំផែនការនានាដើម្បីស្តារ ជួសជុល និងអភិវឌ្ឍប្រព័ន្ធធារាស្រ្តក្នុងខេត្តកំពង់ធំឲ្យកាន់តែល្អប្រសើរ  ។ ជាពិសេស ត្រូវបន្តរកដំណោះស្រាយបញ្ហាកង្វះទឹក និងរក្សាទឹកទុកតាមអាងទឹកនីមួយៗ ឲ្យមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពទឹកឲ្យបានច្រើនសម្រាប់ជួយដល់កសិករប្រើប្រាស់ ព្រមទាំងពង្រឹង គ្រប់គ្រង និងរៀបចំការបែងចែកទឹកឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សម្រាប់វិស័យឧស្សាហកម្ម និង ប្រជាកសិករប្រើប្រាស់បានគ្រប់គ្រាន់ ។

លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ធនធានទឹកនៅតែជាអាទិភាពគន្លឹះ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ ដែលជាការចូលរួមចំណែកក្នុងកិច្ចការនេះ មន្ទីរធនធានទឹក និងឧតុនិយម ត្រូវបំពេញតួនាទីរបស់ខ្លួន ជាសេនាធិការឲ្យក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង ស្តារ និងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ធំ ជាពិសេសការជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ស្រូវប្រជាពលរដ្ឋដែលលិចលង់នារដូវវស្សា។

ក្នុងនាមជាប្រធានថ្មី លោក វង់ ឡូ បានប្តេជ្ញាចិត្តដើម្បីអភិវឌ្ឍ និងពង្រឹងការងារផ្សេងៗដោយយកចិត្តទុកដាក់លើកិច្ចសហការជាមួយមន្ត្រីថ្នាក់ដឹកនាំ និងការគ្រប់គ្រងធនធានទឹកនៅតាមបទដ្ឋានបច្ចេកទេស។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post