រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីពិនិត្យ វាយតម្លៃអំពីសមិទ្ធផលដែលសម្រេចបាននិងបញ្ហាប្រឈម ព្រមទាំងផ្តល់នូវគោលការណ៍ណែនាំលើកិច្ចការសំខាន់ៗមួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំសម្រាប់ ការអនុវត្តក្នុងឆ្នាំ២០២៥ ដូចជា៖ ១.ការការពារសន្តិភាព និងស្ថិរភាពនយោបាយ, ២.ការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ៣.ការគ្រប់គ្រងរដ្ឋបាលដែនដី, ៤.ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, ៥.ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន, ៦.ការគ្រប់គ្រងធនធានធម្មជាតិ, ៧.ការចុះបញ្ជីដីធ្លី និង ៨.ការពង្រឹងរបៀបរបបការងារ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានអានរបាយការណ៍សង្ខេបជូនអង្គពិធី អំពីកិច្ចដំណើរការ និងលទ្ធផលនៃអង្គសន្និបាត ដែលបានដំណើរការរយៈពេលពីរថ្ងៃកន្លងមកនេះ ប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងផុលផុសពីគ្រប់អ្នកពាក់ព័ន្ធ និងមានការចែករំលែកបទពិសោធន៍ជាច្រើន សម្រាប់ជាមូលដ្ឋានក្នុងរៀបចំផែនការសកម្មភាពក្នុងការអនុវត្តនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post