រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ការពិភាក្សាត្រៀមចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃឡង់ដ៍

ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំប្រតិភូខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២៥នាក់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃឡង់ដ៍ មានរយៈពេល ០២ថ្ងៃ(០៨-០៩ សីហា ២០១៧) ដើម្បីពិភាក្សាការងារមួយចំនួន និងត្រួតពិនិត្យឯកសារ ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលខ្លីខាងមុខ ។

ការចុះអនុស្សរណៈនេះ មានគោលបំណងជំរុញការសហការគ្នាលើវិស័យអប់រំ វិស័យកសិកម្ម វិស័យវប្បធម៌ វិស័យព័ត៌មាន វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម វិស័យរ៉ែ និងថាមពល វិស័យអភិវឌ្ឍជនបទ វិស័យសុខាភិបាល វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យទេសចរណ៍ និងវិស័យការងារឯកជនជាច្រើនទៀត ។

Related Post