រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីប្រកាសអភិបាលរងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ២រូប

ព្រឹកថ្ងៃទី ២៨ សីហា ឆ្នាំ ២០១៧ នៅរដ្ឋបាលស្រុកកំពង់ស្វាយ បានរៀបចំពិធីប្រកាសចូលកាន់តំណែង ជាអភិបាលរងស្រុកកំពង់ស្វាយចំនួន២រូប មានលោក  ថន ពុទ្ធា  អតីតនាយករងរដ្ឋបាលស្រុកកំពង់ស្វាយ និងលោក អ៊ុក ប៊ុនធឿន អតីតនាយករងរដ្ឋបាលខេត្តកំពង់ធំ ត្រូវបានប្រកាលតែងតាំង ជាអភិបាលរងស្រុកកំពង់ស្វាយ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ មន្ទីរ មន្រ្តីរាជការ និងប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពី លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានធ្វើសេចក្តីរាយការណ៍ ស្តីពីភូមិសាស្រ្ត ក្នុងស្រុកកំពង់ស្វាយរួចមក ឯកឧត្តម គង់ វិមាន មានប្រសាសន៍ថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ដែលបានយកចិត្តទុកដាក់តំម្លើងមុខងារ ឲ្យមន្រ្តីមួយចំនួនដោយយល់ឃើញពី ការខិតខំធ្វើការងារ និងមានសមត្ថភាពសមស្របតាមតម្រូវការ របស់រដ្ឋបាលខេត្តកំពង់ធំ នឹងមានការឯកភាពពីថ្នាកដឹកនាំ។

ទន្ទឹមនោះដែរ ឯកឧត្តម គង់ វិមាន បានចង្អុលបង្ហាញអភិបាលរងស្រុកថ្មី ដែលបានកាន់តំណែងនេះ ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង ជួយខិតខំធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោយបំរើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ និងយុត្តិធម៌ បង្កើនសាមគ្គីផ្ទៃក្នុង ផ្សាភ្ជាប់ចំណងមិត្តភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ឲ្យមានភាពល្អប្រសើរ និងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមគោរពនិងអនុវត្តច្បាប់ និងគាំទ្រគ្រប់សកម្មភាពរបស់សហគមន៍ ដូចជាដំាដំណាំវិលជុំ ចិញ្ចឹមសត្វ ក្នុងនោះក៏បានផ្តាំផ្ញើរ ដល់ប្រជាការពារ មិនត្រូវយកតួនាទីជាប៉ូលិសទៅប្រើប្រាស់ អធិការ ប៉ុស្តិ៍រដ្ឋបាល ត្រូវធ្វើការ ផ្សព្វផ្សាយពីតួនាទីរបស់ខ្លួន អោយបានដឹង ចៀសវាងប្រជាការពារប្រើប្រាស់សិទ្ធិហួសដែនកំណត់ នាំឲ្យមានការយល់ច្រឡំ ៕

Related Post