ដើម្បីរួមចំណែកអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៧ នេះ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដែលមានខ្លឹមសារដូចតទៅ៖
ចាប់ថ្ងៃទី១១ ដល់ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំយុទ្ធនាការស្រលាញ់ ប្រាក់រៀល ដែលនៅក្នុងយុទ្ធនាការនោះ សាធារណជនដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ឬ រហែក អាចយក មកប្តូរយកក្រដាសប្រាក់ថ្មីពីបញ្ជរបេឡាធនាគារជាតិនៃកម្ពុជាបាន នៅរៀងរាល់ម៉ោងធ្វើការ នៅគ្រប់សាខាធនាគារ ជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល)។
ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់មិនបាច់បារម្មណ៍នឹងខ្វះលុយថ្មីដើម្បីចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌទៀតឡើយ!