នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បារៀបចំពិធីសន្និបាតវិសាមញ្ញ សាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៤ (២០១៤-២០១៩) នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងជាតំណាងកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា និងក្រុមកាកបាទក្រហម ជាច្រើននាក់ផងដែរ។ នៅក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានអង្គសន្និបាទបោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងអណត្តិទី៤ (២០១៤-២០១៩)។
“រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនងាយរងគ្រោះ”