រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជម្រុញឲ្យមន្ទីរអង្គភាពជុំវិញខេត្ត បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លើកឡើងថា ភាពខ្វះចន្លោះ និងចំណុចអសកម្មនៃការគ្រប់គ្រង មន្ទីរអង្គភាព នៅខេត្តកំពង់ធំ នៅមិនទាន់មានតម្លាភាពនៅឡើយទេ ព្រោះរាល់ការប្រជុំពង្រឹងការងារផ្ទៃក្នុង របស់មន្ទីរអង្គភាព មិនមានកំណត់ហេតុច្បាស់លាស់ ដែលជាផលវិបាកនៃការអនុវត្តការងារប្រចាំខែ របស់មន្ត្រីក្រោមឱវាទ ព្រមទំាងមិនមានទិសដៅការងារ សម្រាប់ការអនុវត្តខែបន្ទាប់។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើរដល់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តធ្វើការងារ ដែលនៅសេសសល់ពីឆ្នាំចាស់បន្តទៀត បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសគ្រប់មន្ទីរអង្គភាពទំាងអស់ ត្រូវមានរចនាសម្ព័ន្ធច្បាស់លាស់ ប្រើប្រាស់មន្ត្រីឲ្យត្រូវជំនាញ និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ព្រមទំាងខិតខំរួមគ្នាបម្រើសេវាសាធារណៈជូនអ្នកទទួលសេវា ឲ្យមានតម្លាភាព ប្រសិទ្ធភាព និងមានភាពជឿជាក់។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ដែលមានរបៀបវារៈចំនួន ៧ រួមមាន៖ ១).ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត ២). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ៣). ពិនិត្យ និងអនុម័ត របាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៧ ៤). ពិនិត្យ និងអនុម័ត លើកការបែងចែកតួនាទីភារៈកិច្ចរបស់គណៈអភិបាលខេត្ត ៥). ពិនិត្យ និងអនុម័ត លើផែនការសកម្មភាពថវិការបស់ ផ.អ.៣ ៦). ពិនិត្យ និងអនុម័ត លើសំណើតែងតំាងមន្ត្រីមន្ទីរ អង្គភាពក្នុងខេត្ត និង ៧). បញ្ហាផ្សេងៗ។

Related Post