រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ផ្ញើសារជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបកំណើតគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ផ្ញើ​សារ​ជូនពរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស ​ខួបកំណើត​គម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ

ឯកឧត្តម ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​ក្នុង​ខេត្តកំពង់ធំ បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក ប្រសិទ្ធពរ​ជ័យ បវរ​សួស្តី សិរីមង្គល វិបុលសុខ​មហាប្រសើរ​គ្រប់ប្រការ​ជូនចំពោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ខួបកំណើត​គម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ ។ សូម​សម្តេច​ក្រឡាហោម និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់ សូម​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំងបួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ!!!

Related Post