រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលរួមគោរពវិញ្ញាណខណ្ឌឧបាសិកា ហាវ គីមហេង ត្រូវជាម្តាយក្មេកលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ

នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា ហាវ គីមហេង ត្រូវជាម្តាយក្មេករបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៧:១០នាទី ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

ការទទួលមរណភាពរបស់ឧបាសិកា ហាវ គីមហេង គឺជាការបាត់បង់ម្តាយ ជីដូន ប្រកបដោយ ព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធទំាងអស់ ជួយលើកស្ទួយដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា ហាវ គីមហេង បានសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តន៍តរៀងទៅ។

សពរបស់ឧបាសិកា ហាវ គីមហេង ត្រូវតម្កល់នៅគេហដ្ឋានលោក អ៊ិត សុធា ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នឹងបូជាសព្វនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៦:០០ល្ងាច នៅនឹងគេហដ្ឋានតែម្តង ៕

Related Post