នៅព្រឹកថ្ងៃសុក្រ ៩តើក ខែផល្គុន ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនបានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សាលាបង្រៀនបើកបរយានយន្តដៃនិម្មិត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្ក ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកចូលរួមសរុបចំនួន ១២៨៥នាក់ ស្រី៦៨៥នាក់ និងមានកម្មវិធីសួរសំណួរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១. សញ្ញាចរាចរណ៍សំខាន់ៗចំនួន ០៥សន្លឹក
២.បទបញ្ញាតិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៥០០សន្លឹក
៣.ខិត្តបណ្ណការជែងចំនួន ០៣សន្លឹក
៤. សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ២០០ក្បាល
៥. សៀវភៅផ្លាតសញ្ញាចរាចរណ៍ចំនួន ០២ក្បាល
៦. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១០ក្បាល
៧.ខិត្តបណ្ណសម្រាប់អ្នកថ្មើរជើងចំនួន ០៣សន្លឹក
៨.ចំណាំងផ្លាតស្ដីពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ២០០សន្លឹក
៩.ខិត្តបណ្ណការចតរថយន្ដនៅទីក្រុងឬទីប្រជុំជន ០៣សន្លឹក
១០.ស្ទីកឃឺចំណាំងផ្លាត ២០០សន្លឹក
១១.មួកសុវត្ថិភាព ០៤មួក ។