រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យទួលក្បិល ស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃអង្គារ ១៣តើក ខែផល្គុន ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មន្រ្តីសាធារណការ និងដឹកជញ្ជូនស្រុកកំពង់ស្វាយ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅស្រុកកំពង់ស្វាយ វិទ្យាល័យទួលក្បិល ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស អ្នកចូលរួមសរុបចំនួន ១,០៣៨នាក់ ស្រី ៥៩២នាក់ និងមានកម្មវិធីសួរសំណួរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១. សញ្ញាចរាចរណ៍សំខាន់ៗចំនួន ១០សន្លឹក
២.បទបញ្ញាតិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០សន្លឹក
៣.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
៤. សៀវភៅផ្លាតសញ្ញាចរាចរណ៍ចំនួន ០២ក្បាល
៥. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១០ក្បាល
៦.ខិត្តបណ្ណសម្រាប់អ្នកថ្មើរជើងចំនួន ១០សន្លឹក
៧.ចំណាំងផ្លាតស្ដីពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចំនួន ៣០០សន្លឹក
៨.ស្ទីកឃឺចំណាំងផ្លាតចំនួន ៣០០សន្លឹក
៩.ចំណាំងផ្លាតស្ដីពីការពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវចំនួន ១០០សន្លឹក
១០.ខិត្តបណ្ណគោរពច្បាប់ចរារចណ៍គឺដើម្បីការពារអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ៣០០សន្លឹក
១១.មួកសុវត្ថិភាពចំនួន ០៤មួក ។

Related Post