រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ក្នុងស្រុកបារាយណ៍ និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយទំាងអស់គ្នា

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់កំលាំងកាយចិត្ត ក្នុងស្វែងរកនៅកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនជាតិមាតុភូមិ ក្នុងការរំដោះប្រជាពលរដ្ឋកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ ចេញផុតពីភាពក្រីក្រ ដែលនាំមកនូវការរីកចម្រើនស្ទើគ្រប់វិស័យ។ ដូច្នេះសូមបងប្អូនទាំងអស់រួមគ្នា ការពារប្រទេសជាតិ ការពារផលប្រយោជន៍ជាតិ ឲ្យបានគង់វង្ស និងរក្សាឲ្យបាននូវរាល់សមិទ្ធផល សង្គមជាតិ សន្តិភាព ដោយមិនអនុញាតិឲ្យបុគ្គលណាម្នាក់ ឬក្រុមណាមួយមកបំផ្លាញសន្តិភាព ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាបានឡើយ។

ឯកឧត្តម សុខ លូ បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងកម្មវិធីសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន ៣០០គ្រួសារ និងនាំយកនូវអង្ករ ចំនួន ៩តោន ក្នុងនោះអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ធំ អង្ករ ចំនួន ៥តោន និងអំណោយរបស់សាធារណរដ្ឋកូរ៉េ អង្ករ ចំនួន ៤តោន ដើម្បីជួយដោះស្រាយទុក្ខលំបាកការខ្វះខាតផ្សេងៗ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។

នៅឱកាសនោះ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅទីនោះផងដែរ។ ឯកឧត្តមបន្តទៀតថា ប្រជាពលរដ្ឋនៅតំបន់នេះ កាលពីមុនមានជីវភាពក្រីក្រលំបាក ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បងប្អូនភាគច្រើនមានជីវភាពធូរធាជាងមុន ទោះបីបងប្អូននៅឆ្ងាយយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្ត ស្រុក មិនទុកបងប្អូនចោលនោះទេ តែងតែចុះមកសាកសួរសុខទុក្ខជាបន្តបន្ទាប់ ក្នុងនោះឯកឧត្តមបានណែនាំឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះការថែរក្សានូវសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ខិតខំដាំដំណាំបន្លែបង្ការ ដែលជាដំណាំបន្ទាប់បន្សំ ដើម្បីជួយសម្រួលជីវភាពរបស់យើងបានមួយកម្រិតផងដែរ ជាពិសេសការងារបង្កបង្កើនផលស្រែប្រាំង ឲ្យទទួលបានទិន្នផលល្អប្រសើរ ធ្វើការនេសាទដោយប្រើប្រាស់ឧបករណ៍ស្របច្បាប់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាចថែរក្សាអាយុជីវិតមនុស្ស ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ បើកបរម៉ូតូមិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ត្រូវបើកបរដោយគោរពសិទ្ធិគ្នាយោគយល់អធ្យាស្រ័យគ្នា៕

Related Post