រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំ ស្តីពី លទ្ធផលអនុវត្ត ផែនការយុទ្ធធានាការប្រយុទ្ធប្រឆំាងគ្រឿងញៀន ខុសច្បាប់លើកទី១ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧

       ឯកឧត្តម សុខ លូ អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ ស្តីពី លទ្ធផលអនុវត្តផែនការយុទ្ធធានាការប្រយុទ្ធប្រឆំាង គ្រឿងញៀន ខុសច្បាប់លើកទី១ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧

       ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក កែវ សុផល ស្នងការរង និងជាអនុលេខាធិការរដ្ឋាន ប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើរបាយការណ៍ដោយលើកឡើងថា បទល្មើសគ្រឿងញៀននៅខេត្តកំពង់ធំ មានលក្ខណៈតូចៗ និងមានការជួញដូរឆ្លងកាត់មកពី ខេត្តរតនៈគិរី, ស្ទឹងត្រែង, ព្រះវិហារ និងរាជធានីភ្នំពេញ។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ បង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន២១ករណី ដែលជាប្រភេទម្សៅក្រាមពណ៌ស ហៅថាមេតំហ្វេតាមីន។ ក្នុងករណីបង្ក្រាបនេះដែរ យើងបានឃាត់ខ្លួនជនសង្ស័យ ៨៣នាក់ និងបញ្ជូនទៅកាន់មណ្ឌលកកែប្រែ ស្តានីតិសម្បទាខេត្តសៀមរាប និងបន្ទាយមានជ័យចំនួន ១២នាក់។

     ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីលទ្ធផលអនុវត្តផែនការយុទ្ធធានាការប្រយុទ្ធប្រឆំាងគ្រឿងញៀន ខុសច្បាប់លើកទី១ ប្រចាំត្រីមាសទី១ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំលើកឡើងថាបញ្ហាគ្រឿងញៀន គឺជាបញ្ហាចម្បងដែលយើងទំាងអស់គ្នា ត្រូវតែរួមគ្នាទប់ស្កាត់មិនឲ្យមានការរីករាលដាល ព្រោះថាបើយើងទប់ស្កាត់បានគ្រឿងញៀនក្នុងខេត្តកំពង់ធំយើងបាននោះបទល្មើសដូចជា ការលួច ឆក់ ប្លន់ អំពើហឹង្សា គ្រោះថ្នាក់ចរាចរ ដែលកើតឡើងក៏មានការថយចុះដែរ។ ដើម្បីឲ្យការបង្រាបនេះមានប្រសិទ្ធភាព យើងត្រូវបង្ក្រាបឲ្យដល់ឬសគល់ ពោលគឺមេក្លោងជួញដូរ និងចែកចាយគ្រឿងញៀន លើសពីនេះទៅទៀតការប្រើប្រាស់កំលំាងពិតជាមានសារៈ សំខាន់ណាស់ដែលពាក់ព័ន្ធទៅនឹងកំលំាងជំនាញច្បាស់លាស់។ ចំពោះការផ្សព្វផ្សាយទៅតាមទីសាធារណៈ និងសាលារៀន យើងយកជនរងគ្រោះដែលរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ជាក់ស្តែងឲ្យគាត់បង្ហាញពី ផលវិបាក និងឧបាយកលជនខិលខូចដែលធ្វើឲ្យគាត់ក្លាយជាជនរងគ្រោះ ព្រមទំាងបង្កើតជា Video Clip ខ្លីៗបង្ហាញផងដែរ។ ការចាប់ដាក់គុកអ្នកប្រើប្រាស់គ្រឿងញៀន មិនមែនជាផលចំណេញឡើយ។

     ឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើរដល់មមន្ត្រីទំាងអស់ ខិតខំបំពេញការងារគ្រឿងញៀននេះ ធ្វើយ៉ាងណា ដើម្បីលុបបំបាត់ នឹងស្វែងរកមុខសញ្ញាចែកចាយគ្រឿងញៀនពិតប្រាកដ មកដាក់ទោសទ័ណ្ឌតាមច្បាប់ និងធ្វើការអប់រំដល់ពួកគាត់ព្រោះការងារនេះជាកិច្ចការយើងទំាងអស់គ្នា។

Related Post