នៅព្រឹកថ្ងៃអង្ការ ២កើត ខែភទ្របទ ឆ្នាំច នព្វសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ការិយាល័យសាធារណការ និងដឹងជញ្ជូនក្រុងស្ទឹងសែន បានចុះធ្វើយុទ្ធនាការ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទីប្រជុំជន ផ្សារស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានចែកខិតបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក និងមានកម្មវិធីសួរសំនួរ-ចម្លើយយកមួកសុវត្ថិភាព ដោយចំណាយសំភារៈដូចខាងក្រោម ៖
១.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
២.ស្ទីកឃ័រចំណាំងផ្លាតចំនួន ៦០០សន្លឹក
៣.ចំណាំងផ្លាតស្ដីពីការពារជីវិតអ្នកពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវចំនួន ១០០សន្លឹក
៤.សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួុន ១០០សន្លឹក
៥.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រកាសំខាន់ដែរត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួុន ៤០០សន្លឹក
៦.មួុកសុវត្ថិភាពចំនួុន ០៥ មួុក