រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកុមារ ក្នុងបុរីកុមារខេត្តកំពង់ធំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញចុះសាកសួសុខទុក្ខកុមារ ចំនួន ៨៧នាក់ នៅក្នុងបុរីកុមារខេត្តកំពង់ធំ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកទឹកចិត្តថា ជាការពិត ក្មួយៗទាំងអស់រស់នៅក្នុងបុរីក៏ពិតមែន ប៉ុន្តែក្មួយៗមិនឯកោទេ នៅមានការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងមន្ទីរ ជាពិសេស ម៉ែដោះ ដែលបានជួយបីបាច់ថែរក្សា និងស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ដូច្នេះ សូមក្មួយៗ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ជាកុមារទំពាំងស្នងឬស្សី និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើង ព្រោះវាជាវាសនាអនាគតរបស់យើង អ្វីដែលសំខាន់ ក្មួយៗមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួន ដើម្បីឈានទៅមុខ ដូច្នេះ ក្មួយៗ ត្រូវតែរឹងប៉ឹង ត្រូវតែជឿជាក់លើខ្លួនឯង ហើយដាក់ក្ដីសុបិន ឫគោលដៅទៅមុខឲ្យច្បាស់ រួចធ្វើដំណើរពីមួយជំហានទៅមួយជំហាន។

ជាចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្ត ក៏បានចែកអំណោយដល់កុមារ ចំនួន ៨៧នាក់ និងម៉ែដោះ ចំនួន ១០នាក់ ដោយម្នាក់ៗទទួលបានសម្ភារសិក្សា សម្ភារប្រើប្រាស់ នំបំប៉ន និងថវិកាមួយចំនួនថែមទៀត៕

Related Post