រសៀលថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានទទួលថវិកាចំនួន២០លានរៀល ពីព្រះទេពសត្ថា ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ។ ថវិកានេះ គឺបានមកពីការប្រារព្វពិធីបុណ្យផ្កានៅសំបូរព្រៃគុកកន្លងមកដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រើប្រាស់ជាប្រយោជន៍ក្នុងការងារមនុស្សធម៌ ។ បន្ទាប់ពីបានទទួលបច្ច័យនេះរួចមក ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីត្រួតពិនិត្យការងារសម្រាប់ទិវាកាកបាទក្រហមកម្ពុជា ៨ ឧសភា ដែលនឹងរៀបចំប្រារព្វធ្វើនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ នៅភោជនីយដ្ឋាន គឹម សេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ៕ “កាកបាទក្រហមដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីមនុស្សធម៌”