រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បន្តយុទ្ធនាការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦ មុនពិធីបុណ្យភ្ជុំបិណ្ឌ

នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ស្នងការនគរបាលខេត្តកំពង់ធំ ការិយាល័សាធារណការ និងដឹកជញ្ជូនក្រុងស្ទឹងសែន បានចុះធ្វើយុទ្ធនាការ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទីប្រជុំជន និងផ្សារកំពង់ធំស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ដែលបានចែកខិតបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក និងមានកម្មវិធីសួរសំនួរចម្លើយយកមួុកសុវត្ថិភាព ដោយចំណាយសំភារៈ ដូចខាងក្រោម ៖
១.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៤០០ក្បាល
២.ស្ទីកឃ័រចំណាំងផ្លាតចំនួន ៦០០សន្លឹក
៣.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រកាសំខាន់ដែរត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួុន ១,០០០ សន្លឹក
៤.ចំណាំងផ្លាតស្ដីពីការពាក់មួុកសុវត្ថិភាពអោយបានត្រឹមត្រូវចំនួុន ១៥០សន្លឹក
៥. ចំណាំងផ្លាតស្ដីពីការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអោយបានត្រឹមត្រូវចំនួុន ៤០០សន្លឹក
៦. ខិត្តបណ្ណសីលធម៌១០ចំណុចសម្រាប់សុវតិ្ថភាពចរាចរណ៍ផ្លូវគោកចំនួុន ៣០០សន្លឹក
៧.សេចក្ដីអំពាវនាវស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួុន ៣០០សន្លឹក

Related Post